ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum បានឲ្យដឹងថាលោកស្រីកំពុងធ្វើការបញ្ចុះបញ្ចូលយ៉ាងខ្លាំង ក្នុងការរារាំងសមាជិកសភាសហរដ្ឋអាមេរិក ពីការអនុម័តពន្ធគយលើការផ្ញើប្រាក់ទៅប្រទេសម៉ិកស៊ិក។
លោកស្រី Sheinbaum បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ជនចំណាកស្រុករបស់ប្រទេសម៉ិកស៊ិក នៅក្នុងសហរដ្ឋអាមេរិក ដោយមិនគិតពីស្ថានភាពអន្តោប្រវេសន៍របស់ពួកគេ “រក្សាសេដ្ឋកិច្ចសហរដ្ឋអាមេរិកឱ្យដំណើរការ” ដោយការបង់ពន្ធ មានតែ ២០ភាគរយនៃអ្វីដែលពួកគេរកបាន” ឆ្ពោះទៅរកការផ្ទេរប្រាក់។
លោកស្រីបានលើកឡើងថា មានកិច្ចព្រមព្រៀងមួយដែលបានចុះហត្ថលេខាក្នុងឆ្នាំ១៩៩២ រវាងសហរដ្ឋអាមេរិក និងម៉ិកស៊ិក ដែលបញ្ជាក់ថា មិនគួរមានការយកពន្ធទ្វេរ ដែលវានឹងជាការរើសអើង” នាងបាននិយាយអំពីសន្ធិសញ្ញាឆ្នាំ១៩៩២ ស្តីពីការជៀសវាងការយកពន្ធទ្វេរ។
លោកស្រីបានបន្ថែមថា សមាជិកសភាម៉ិកស៊ិក និងអង្គការមិនមែនរដ្ឋាភិបាលបាននិងកំពុង ធ្វើយុទ្ធនាការដោយមិនចេះនឿយហត់ ដើម្បីបង្ហាញពីគុណវិបត្តិនៃពន្ធ ដែលបានស្នើឡើង និងផលប៉ះពាល់អវិជ្ជមាន ដែលអាចកើតមានលើសេដ្ឋកិច្ចសហរដ្ឋអាមេរិក។
ការផ្ទេរប្រាក់ពន្ធអាចលើកទឹកចិត្តដល់ជនចំណាកស្រុក ដែលគ្មានឯកសារឱ្យស្វែងរកមធ្យោបាយក្រៅផ្លូវការផ្សេងទៀត នៃការផ្ញើប្រាក់ទៅប្រទេសម៉ិកស៊ិក ដែលនឹងជំរុញទីផ្សារងងឹត នេះបើយោងតាមអ្នកជំនាញហិរញ្ញវត្ថុ៕
ប្រែសម្រួល ឈូក បូរ៉ា
