បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បាននិយាយនៅក្នុងសុន្ទរកថា សំខាន់មួយកាលពីថ្ងៃចន្ទថា ចក្រភពអង់គ្លេសកំពុងឆ្ពោះទៅរកសង្រ្គាម ជាមួយនឹងការចាប់ផ្តើមយុទ្ធនាការ ផលិតអាវុធខាងក្រោយដ៏សំខាន់មួយ។
លោក Starmer បានបង្ហាញការពិនិត្យឡើងវិញ នូវយុទ្ធសាស្ត្រការពារជាតិ របស់គណៈរដ្ឋមន្ត្រីរបស់គាត់ ដែលរួមមានកម្មវិធីសព្វាវុធ ដ៏ធំទូលាយដែលឆ្លុះបញ្ចាំង ពីការខិតខំប្រឹងប្រែងស្រដៀងគ្នា នៅទូទាំងអង្គការណាតូ។
កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការពារជាតិ ចក្រភពអង់គ្លេស លោក John Healey បាននិយាយថា ទីក្រុងឡុងដ៍កំពុងផ្ញើសារ ទៅកាន់ទីក្រុងមូស្គូ ដោយការបែងចែក ប្រាក់រាប់ពាន់លានផោន សម្រាប់រោងចក្រផលិតគ្រាប់មីន ប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយ និងសមត្ថភាពផ្សេងៗទៀត។
ប្រទេសរុស្ស៊ីកន្លងមកតែងតែបានចោទប្រកាន់ប្រទេសលោកខាងលិចថាបានប្រើវោហាសាស្ត្រប្រកាសអាសន្ន ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការផ្លាស់ប្តូរមូលនិធិសាធារណៈឆ្ពោះទៅរកការចំណាយយោធា។
លោក Starmer បាននិយាយ នៅឯកន្លែង ផលិតកប៉ាល់នាក្នុងទីក្រុង Govan ទីក្រុង Glasgow ថា ៖យើងបច្ចុប្បន្នកំពុងឆ្ពោះ ទៅរកការត្រៀមខ្លួន ប្រយុទ្ធនៅក្នុងសង្គ្រាម ដោយបន្ថែមថាគោលនយោបាយ ការពារជាតិរបស់យើងនឹងតែងតែនៅ ជាមួយនឹងអង្គការណាតូមុនគេ។
លោកនាយករដ្ឋមន្ត្រីក៏ បានធ្វើការប្ដេជ្ញាថា នឹងប្រែក្លាយចក្រភពអង់គ្លេសទៅជា ប្រទេសដែលត្រៀមប្រយុទ្ធ និងបំពាក់គ្រឿង សឹក ជាមួយនឹងសម្ព័ន្ធភាពខ្លាំងបំផុត និងសមត្ថភាពទំនើបបំផុត ហើយនឹងត្រូវបាន បំពាក់សម្រាប់ទសវត្សរ៍ខាងមុខ៕
ប្រែសម្រួល៖ស៊ុនលី
