ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីកម្រិត ៦.០រ៉ិចទ័រ វាយប្រហារភាគនីរតី នៃប្រទេសឈីលី

ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយ ដែលមានកម្រិត៦.០រ៉ិចទ័រ បានអង្រួន នៅចម្ងាយ២៨គីឡូម៉ែត្រ ស្ថិតនៅភាគនីរតីនៃក្រុង Illapel នៅក្នុងប្រទេសឈលីលី កាលពីវេលាម៉ោង ២១និង៥៣នាទី ម៉ោងសកលកាលពីថ្ងៃចន្ទ ។ គ្រោះរញ្ជួយដីនេះ មានជម្រៅ៤៩.០៦គីឡូម៉ែត្រ ។

តាមការវាយតម្លៃបឋមឃើញថា មានរង្វាស់រញ្ជួយ៣១.៨២២២ដឺក្រេ នៃរយៈទទឹងប៉ែកខាងត្បូង និងរង្វាស់៧១.៣៦៦៤ដឺក្រេ នៃរយៈបណ្តោយប៉ែខាងលិច ។ នៅមិនទាន់មាន សេចក្តីរាយការណ៍ណាមួយលម្អិត អំពីគ្រោះរញ្ជួយដីនេះនៅឡើយទេ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top