បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកមានការខកចិត្តយ៉ាងខ្លាំងចំពោះ Elon Musk បន្ទាប់ពីការរិះគន់របស់មហាសេដ្ឋីបច្ចេកវិទ្យាចំពោះវិក័យប័ត្រពន្ធ និងការចំណាយរបស់គាត់។
លោកMusk ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla និង SpaceX និងជាម្ចាស់ក្រុមហ៊ុន X ថ្មីៗនេះបានលាឈប់ពីដំណើរការនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ដែលជាស្ថាប័នដែលបង្កើតឡើងដោយ Trump ក្នុងអាណត្តិទីពីររបស់គាត់ដើម្បីអនុវត្តការកាត់បន្ថយការចំណាយរបស់សហព័ន្ធយ៉ាងទូលំទូលាយដោយនិយាយថាគាត់នឹងត្រលប់ទៅផ្តោតលើការបណ្តាក់ទុនអាជីវកម្មរបស់គាត់។
មហាសេដ្ឋីបច្ចេកវិទ្យាបានរិះគន់ច្បាប់នេះ ដែលត្រូវបានគេស្គាល់ថាជា ‘Big Beautiful Bill’ សម្រាប់ការបង្កើនបំណុលជាតិ ហើយដូច្នេះវាប្រឆាំងនឹងគោលបំណងរបស់ DOGE ផងដែរ។
ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ លោក Trump បាននិយាយថា Musk ដែលគាត់បានអះអាងថាដឹង អ្វីគ្រប់យ៉ាង អំពីខ្ទង់ចំណាយនោះ ស្រាប់តែមានបញ្ហាជាមួយវា នៅពេលដែលគាត់ដឹងថាយើងនឹងត្រូវកាត់អាណត្តិកាតព្វកិច្ចចំពោះរថយន្តអគ្គិសនី EV ព្រោះវាមានតម្លៃដល់ទៅរាប់សិបពាន់លានដុល្លារ។
បន្ថែមពីនោះគាត់បានបន្តថា៖ហើយប្រសិនបើអ្នកបានឃើញការថ្លែងដែលគាត់បាននិយាយអំពីខ្ញុំ…ខ្ញុំពិតជាមានការខកចិត្តជាខ្លាំងណាស់ចំពោះលោក Elon ទាំងដែលកន្លងមកខ្ញុំបានជួយ Elon ច្រើនណាស់៕
ប្រែសម្រួល៖ស៊ុនលី
