ព័ត៌មានអន្តរជាតិ

អ្នកតវ៉ាប្រឆាំងលោក Trump ប្រមូលផ្តុំគ្នានៅទូទាំង​ សហរដ្ឋអាមេរិក ច្រើនជាង៥លាននាក់

RT News

បរទេស ៖ យោងតាមការ ចេញផ្សាយរបស់​ RT អ្នករៀបចំព្រឹត្តិការណ៍តវ៉ាប្រឆាំង បានអះអាងថា មនុស្សជាង៥លាននាក់ បានចូលរួមក្នុងការហែក្បួនប្រឆាំងលោក Trump នៅទូទាំងសហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍។

ការប្រមូលផ្តុំដែលត្រូវបានគេ ដាក់ឈ្មោះថាNo Kings មានគោលបំណងទៅ លើគោលនយោបាយប្រឆាំង អន្តោប្រវេសន៍ដ៏តឹងតែង របស់ប្រធានាធិបតី ក៏ដូចជាការបញ្ឈប់បុគ្គលិក រដ្ឋាភិបាលផងដែរ។

ការតវ៉ាដែលត្រូវបានចាត់ទុកថា ជាការប្រមូលផ្តុំតែមួយថ្ងៃដ៏ធំបំផុត ប្រឆាំងនឹងប្រធានាធិបតី មកពីពក្សសាធារណរដ្ឋ បានកើតឡើងប្រឆាំង នឹងផ្ទៃខាងក្រោយ នៃកុប្បកម្មរយៈពេលជាច្រើនថ្ងៃ នៅក្នុងទីក្រុង Los Angeles ដែលបានផ្ទុះឡើង បន្ទាប់ពីការវាយឆ្មក់ របស់អង្គភាព US Immigration and Customs Enforcement (ICE) លើជនចំណាកស្រុក ខុសច្បាប់ ។

ក្រុមបាតុករនៅទីនោះបានដុតរថយន្ត ប៉ូលិស និងទង់ជាតិសហរដ្ឋអាមេរិក បិទផ្លូវហាយវេ និងប៉ះទង្គិចជាមួយមន្ត្រី អនុវត្តច្បាប់ ដែលបានឆ្លើយ តបដោយឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រ និងការចាប់ខ្លួនរាប់រយ នាក់ផងដែរ ខណៈដែលចំនួនរបួសគឺមាន​ទាំង ​សងខាងនិង​ជាច្រើន​នាក់។

គួរឲ្យដឹងដែរថានៅលើ គេហទំព័រ នៃព្រឹត្តិការណ៍នេះ អ្នករៀបចំ “No Kings” បានអំពាវនាវឱ្យមាន ទិវាទូទាំងប្រទេស នៃការតស៊ូបដិសេធ អំណាចផ្តាច់ការ នយោបាយមហាសេដ្ឋីដំបូង និងការធ្វើយោធានៃលទ្ធិប្រជាធិបតេយ្យ នៅថ្ងៃសៅរ៍។
ក្នុងនោះពួកគេបានអះអាងថាព្រឹត្តិការណ៍នានាត្រូវបានធ្វើឡើងនៅក្នុងទីក្រុងជាង១,៥០០ នៅទូទាំងរដ្ឋទាំង៥០រួមមាន New York, Denver, Chicago, Austin, Philadelphia និង Los Angeles ៕

ប្រែសម្រួល៖ស៊ុនលី

To Top