ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអាមេរិក ព្រមានដ៏សម្ងាត់ ជំរុញឱ្យ “អ្នកគ្រប់គ្នា” ចាកចេញពីរដ្ឋធានី របស់ប្រទេសអ៊ីរ៉ង់ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន

RT News

បរទេស៖ ប្រធានាធិបតីអាមេរិកលោក Donald Trump បានចេញការព្រមានដ៏សម្ងាត់មួយលើ Truth Social ដោយជំរុញឱ្យ “អ្នកគ្រប់គ្នា” ចាកចេញពីរដ្ឋធានី របស់ប្រទេសអ៊ីរ៉ង់ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយលោកមិនបានបញ្ជាក់ថា តើទីក្រុងវ៉ាស៊ីនតោន នឹងធ្វើអន្តរាគមន៍ ក្នុងអរិភាពដែលកំពុងបន្តរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ យ៉ាងណានោះទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋទាំងពីរគឺអ៊ីស្រាអែល និង អីរ៉ង់ បាននិងកំពុងផ្លាស់ប្តូរការវាយប្រហារគ្នា ចាប់តាំងពីក្រុងយេរូសាឡឹមខាងលិចបានទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរ និងទីតាំងយោធារបស់អ៊ីរ៉ង់ កាលពីថ្ងៃសុក្រសប្តាហ៍មុន ដោយពណ៌នាការវាយលុកនេះថា ជាកិច្ចខិតខំប្រឹងប្រែងទុក ជាមុនដើម្បីបញ្ឈប់ការស្វែងរកអាវុធនុយក្លេអ៊ែរដែលត្រូវបានចោទប្រកាន់របស់ទីក្រុងតេអេរ៉ង់។ អ៊ីស្រាអែល​ក៏បាន​កំណត់​គោលដៅ​លើ​តំបន់​ជន​ស៊ីវិល បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់ និង​បាន​វាយប្រហារ​ទូរទស្សន៍​រដ្ឋ​របស់​អ៊ីរ៉ង់​កាលពី​ថ្ងៃ​ចន្ទ។ អ៊ីរ៉ង់ ដែលបដិសេធការស្វែងរកសមត្ថភាពនុយក្លេអ៊ែរយោធា បាននិយាយថា ការវាយប្រហារតាមអាកាស គឺស្មើនឹងការប្រកាសសង្គ្រាម និងបានសងសឹកជាមួយនឹងបាញ់មីស៊ីលផ្លោងជាច្រើនគ្រាប់សំដៅលើអ៊ីស្រាអែល។

លោក Trump បានសរសេរកាលពីល្ងាចថ្ងៃចន្ទ ខណៈដែលជម្លោះបានឈានចូលដល់ថ្ងៃទីប្រាំថា “អ៊ីរ៉ង់គួរតែចុះហត្ថលេខាលើ “កិច្ចព្រមព្រៀង” ដែលខ្ញុំបានប្រាប់ពួកគេឱ្យចុះហត្ថលេខា។ នេះជាការអាម៉ាស់ និងខ្ជះខ្ជាយជីវិតមនុស្ស។ និយាយដោយសាមញ្ញថា អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរបានទេ។ ខ្ញុំបាននិយាយម្តងហើយម្តងទៀត!

លោកបន្ថែមថា “គ្រប់គ្នាត្រូវជម្លៀសទីក្រុង Tehran ជាបន្ទាន់!”,  មេដឹកនាំ​អាមេរិក​រូបនេះបាន​បន្ថែម​ដោយ​មិន​បាន​បញ្ជាក់​លម្អិត​អំពី​ទីកន្លែង​ដែល​ប្រជាជន​ប្រហែល ១០ លាន​នាក់​ក្នុង​ទីក្រុង​គួរ​ទៅនោះទេ៕

ប្រែសម្រួលៈ ណៃ តុលា

To Top