ព័ត៌មានអន្តរជាតិ

លោក Trump ចង់បានឥទ្ធិពលរបស់ប្រទេសជប៉ុន ប៉ុន្តែត្រូវការច្រើនជាងមុន នៅមុនពេលឈានដល់កិច្ចព្រមព្រៀងពន្ធគយ

Kyodo

វ៉ាស៊ីនតោន៖ ដូចដែលបានរំពឹងទុកយ៉ាងទូលំទូលាយ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba នៅប្រទេសកាណាដា ប៉ុន្តែការសន្ទនារបស់មេដឹកនាំទាំងពីរ បានប្រែទៅជាខ្លីជាងជាមុន ដោយបង្ហាញថាមានការងារជាច្រើនទៀតដែលត្រូវធ្វើមុនពេល អាចធ្វើកិច្ចព្រមព្រៀងលើពន្ធគយ។

លោក ដូណាល់ ត្រាំ និងលោក Ishiba បានអង្គុយជាមួយគ្នាកាលពីថ្ងៃចន្ទ ប្រហែលកន្លះម៉ោងនៅខាងក្រៅកិច្ចប្រជុំកំពូលក្រុមប្រទេសទាំង៧ ដោយបង្កើតការបញ្ជាក់ថាការចរចាពាណិជ្ជកម្មនឹងបន្តបន្ទាប់ពីការពិភាក្សាថ្នាក់រដ្ឋមន្ត្រីចំនួន៦ ចាប់តាំងពីពាក់កណ្តាលខែមេសា។ នៅក្នុងការឆ្លុះបញ្ចាំងជាក់ស្តែងនៃស្ថានភាពមិនងាយស្រួលជាមួយប្រទេសជប៉ុន នៅពេលអ្នកសារព័ត៌មានសួរថាតើការជួបផ្ទាល់ជាលើកទីពីររបស់លោកជាមួយលោក Ishiba ទៅជាយ៉ាងណានោះ លោក ត្រាំ បានឆ្លើយតបដោយពាក្យតែមួយមាត់ថា “បាទ” ។

ក្រោយមក នៅតាមផ្លូវត្រឡប់ទៅទីក្រុងវ៉ាស៊ីនតោន វិញតាមយន្តហោះ Air Force One លោក ត្រាំ បានលើកឡើងថា វាគឺជា “ការសន្ទនាដ៏អស្ចារ្យ” ហើយ “ខ្ញុំគិតថាគាត់ពិតជាអស្ចារ្យណាស់” ដែលសំដៅទៅលើលោក Ishiba ប៉ុន្តែលោកបានបន្ថែមថា ជនជាតិជប៉ុនមានភាពរឹងមាំ។

ជាមួយនឹងការដំឡើងពន្ធដ៏ច្រើនលើការនាំចូល លោក ត្រាំ បានសន្យាថានឹងកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក និងធ្វើឱ្យផលិតកម្មក្នុងស្រុកមានភាពរស់រវើកឡើងវិញ។ សហរដ្ឋអាមេរិកនាំចូលច្រើនជាងការនាំចេញ ដោយលោក ត្រាំ ជឿជាក់យ៉ាងខ្លាំងនូវសមតុល្យពាណិជ្ជកម្មអវិជ្ជមានរបស់ខ្លួន ជាចម្បងជាលទ្ធផលនៃការអនុវត្តពាណិជ្ជកម្ម “អយុត្តិធម៌” របស់ប្រទេសផ្សេងទៀត។

ក្នុងករណីប្រទេសជប៉ុន លោក ត្រាំ និងមន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលរបស់លោកបានត្អូញត្អែរថា ស្ទើរតែគ្មានរថយន្តរបស់អាមេរិកត្រូវបានលក់នៅក្នុងប្រទេស ដោយបានស្តីបន្ទោសស្ថានភាពលើការយល់ឃើញនៃរបាំងទីផ្សារ ដូចជាបទប្បញ្ញត្តិសុវត្ថិភាព និងបរិស្ថានរបស់ទីក្រុងតូក្យូ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top