បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា ពិភពលោកត្រូវការ គំរូអភិវឌ្ឍន៍ថ្មី មួយដែលមិន ផ្អែកលើគោលការណ៍ នៃលទ្ធិអាណានិគមនិយម និងមានភាពធន់នឹង ឧបាយកលនយោបាយទៀត នោះទេ ។
ថ្លែងកាលពីថ្ងៃសុក្រក្នុងសម័យប្រជុំពេញអង្គ នៃវេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg លោក Putin បានបញ្ជាក់ថា ពេញមួយទសវត្សរ៍កន្លង មកនេះ អ្វីដែលគេហៅថា ពាន់លានមាសឬ Golden Billion បាននិងកំពុងទាញ យកធនធាន ពីប្រទេសផ្សេងៗ ដើម្បីជាប្រយោជន៍ ដល់ផលប្រយោជន៍ នៃក្រុមឥស្សរជនមួយក្រុម ។
លោកបានចង្អុលទៅ ឧទាហរណ៍ របស់សហរដ្ឋអាមេរិក ដោយនិយាយថា ប្រាក់ចំណូលខ្ពស់ របស់ប្រទេសនេះ មិនដែលកើតឡើងចំពោះដល់ពលរដ្ឋសាមញ្ញ ឬវណ្ណៈកណ្តាលនោះទេ។
ប្រធានាធិបតីរុស្ស៊ី បានទទូចថាការផ្លាស់ប្តូរ នៅក្នុងវិស័យនយោបាយ គួរតែត្រូវបានឆ្លុះបញ្ចាំងនៅក្នុងគុណភាព នៃជីវិតរបស់ប្រជាជន នៅក្នុងការ អប់រំវិទ្យាសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធ ។ គាត់បានអំពាវនាវឱ្យមាន គំរូអភិវឌ្ឍន៍ថ្មីជាមូលដ្ឋាន មួយដែលមិន ត្រូវបានបង្កើតឡើង នៅលើច្បាប់នៃ neocolonialism ។
លោកPutinបានបន្ថែមថា យន្តការចាស់ នៃយុគសម័យ សាកលភាវូបនីយកម្ម បានហួសពីអត្ថប្រយោជន៍របស់វា ហើយមិនមាន សូម្បីតែការខិតខំប្រឹងប្រែង ដើម្បីធ្វើទំនើបកម្មវាក៏ដោយ ។ លោកបន្តថា ផ្ទុយទៅវិញ ឥឡូវនេះត្រូវបង្កើតគំរូថ្មី ដោយគិតដល់ ផលប្រយោជន៍ ជាតិរបស់រដ្ឋទាំងអស់ ៕
ប្រែសម្រួល៖ស៊ុនលី
