ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក បង្ហាញការប្តេជ្ញាចិត្ត ធ្វើពាណិជ្ជកម្ម ជាមួយតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បន្ទាប់ពីកិច្ចព្រមព្រៀង RCEP

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការធ្វើពាណិជ្ជកម្មសេរី ជាមួយតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក បន្ទាប់ពីប្លុកនៃប្រទេស ដែលដឹកនាំដោយប្រទេសចិន បានធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយ ដោយគ្មានការចូលរួម ពីសហរដ្ឋអាមេរិក។

ភាពជាដៃគូ សេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ ដែលជាកិច្ចព្រមព្រៀង​ ពាណិជ្ជកម្មសេរីធំបំផុត របស់ពិភពលោក ត្រូវបានប្រកាស កាលពីថ្ងៃច័ន្ទ ដោយរដ្ឋជាសមាជិកទាំង ១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងដៃគូសន្ទនារបស់ខ្លួន គឺកូរ៉េខាងត្បូង ចិន ជប៉ុន អូស្ត្រាលី និងណូវែលសេឡង់។

RCEP ដែលដឹកនាំដោយប្រទេសចិន ត្រូវបានគេមើលឃើញថា ជាកត្តាស្មុគស្មាញ សម្រាប់យុទ្ធសាស្ត្រឥណ្ឌូ – ប៉ាស៊ីហ្វិក របស់រដ្ឋបាលលោក ត្រាំ ដែលមានគោលបំណង ប្រឆាំងនឹងកំណើនសេដ្ឋកិច្ច និងសេដ្ឋកិច្ចរបស់ទីក្រុងប៉េកាំង នៅក្នុងតំបន់៕ ដោយ​៖ ឈូក បូរ៉ា

To Top