ព័ត៌មានអន្តរជាតិ

ប្រភព៖ ការវាយប្រហារតាមអាកាសរបស់អាមេរិក បានបរាជ័យក្នុងការបំផ្លាញ ទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់

GLoble News

បរទេស៖ ការវាយប្រហារតាមអាកាសរបស់អាមេរិក គឺមិនបានបំផ្លាញសមត្ថភាពនុយក្លេអ៊ែរ របស់ប្រទេសអ៊ីរ៉ង់នោះទេ ហើយបានកំណត់ស្តារមកវិញ ក្នុងរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះ នេះបើយោងតាមការវាយតម្លៃដំបូងរបស់ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ខណៈដែលបទឈប់បាញ់ដ៏រង្គោះរង្គើ ដែលធ្វើឡើងដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានកាន់កាប់រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល។

យោងតាមសារព័ត៌មាន The Straits Times ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រភពបីដែលដឹងពីបញ្ហានេះ ដែលបាននិយាយក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះបានប្រាប់សារព័ត៌មាន Reuters ពីការវាយតម្លៃបឋម។ យោងតាមប្រភពពីរ គឺថា ការវាយតម្លៃនេះត្រូវបានរៀបចំឡើងដោយទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់ការពារជាតិអាមេរិក។

ប្រភពមួយបាននិយាយថា ស្តុកសារធាតុអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់របស់អ៊ីរ៉ង់ មិនត្រូវបានលុបបំបាត់នោះទេ ហើយតាមពិតកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ អាចនឹងត្រូវបានកំណត់ឡើងវិញ ត្រឹមតែមួយឬពីរខែប៉ុណ្ណោះ។

ការវាយតម្លៃនេះផ្ទុយនឹងការអះអាងរបស់លោក ដូណាល់ ត្រាំ ដែលថា ការវាយប្រហារកាលពីចុងសប្តាហ៍ បានទទួលជោគជ័យក្នុងការបំផ្លាញ កម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ និងបានចោទជាសំណួរអំពីសកម្មភាពយោធា របស់សហរដ្ឋអាមេរិកបន្ថែមទៀត ប្រសិនបើពិតជាកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ បានគេចផុតពីការទម្លាក់គ្រាប់បែកពីលើអាកាសដ៏ខ្លាំងក្លានោះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top