ព័ត៌មានអន្តរជាតិ

លោក Trump ប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ដែលនឹងអនុញ្ញាតឱ្យទំនិញរបស់អាមេរិក ចូលប្រទេសវៀតណាមដោយគ្មានពន្ធ ប៉ុន្តែអាមេរិកយកពន្ធពីវៀតណាម ២០ភាគរយ

xinhua

បរទេស៖ ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃពុធ បានប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសវៀតណាម ដែលនឹងអនុញ្ញាតឱ្យទំនិញរបស់សហរដ្ឋអាមេរិកចូលប្រទេសវៀតណាមដោយមិនបង់ពន្ធ។ ផ្ទុយទៅវិញ ការនាំចេញរបស់វៀតណាមទៅសហរដ្ឋអាមេរិកនឹងប្រឈមនឹងការយកពន្ធ ២០%។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅលើវេទិកាសង្គម Truth Social លោក Trump បានប្រកាសពីកតិកាសញ្ញា “កិច្ចព្រមព្រៀងដ៏អស្ចារ្យនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសរបស់យើងទាំងពីរ” ។

កាលពីខែមេសា លោក Trump បានប្រកាសយកពន្ធ 46% លើការនាំចូលរបស់វៀតណាម ដែលជាពន្ធគយទៅវិញទៅមកមួយរបស់លោក ដែលផ្តោតលើប្រទេសរាប់សិបដែលសហរដ្ឋអាមេរិកដំណើរការឱនភាពពាណិជ្ជកម្មជាមួយ។ លោក Trump បានផ្អាកពន្ធគយទៅវិញទៅមកភ្លាមៗរយៈពេល ៩០ ថ្ងៃ ដើម្បីអនុញ្ញាតឱ្យមានការចរចាដូចទៅនឹងប្រទេសវៀតណាម។

ការផ្អាកនេះផុតកំណត់នៅថ្ងៃអង្គារ ប៉ុន្តែរហូតមកដល់ពេលនេះរដ្ឋបាល Trump បានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសមួយក្នុងចំណោមប្រទេសទាំងនោះ នោះគឺចក្រភពអង់គ្លេស។ លោក Trump ក៏បានឈានដល់កិច្ចព្រមព្រៀង “ក្របខ័ណ្ឌ” ជាមួយប្រទេសចិននៅក្នុងជម្លោះពាណិជ្ជកម្មដាច់ដោយឡែកមួយផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top