នយោបាយ

មូលហេតុ អាមេរិក លូកដៃ ចូលក្នុងទន្លេមេគង្គ!

អ្នកវិភាគ ថា អាមេរិក មើលឃើញចិន មួយថ្ងៃកាន់តែរឹងរូសឡើង មិនរាថយ លើសមុទ្រចិនខាងត្បូង និង អំពីចិនបាន និង កំពុងកសាងទំនប់ វារីអគ្គិសនីជាហូរហែរដ៏ច្រើន លើខ្សែទឹកខាងលើ របស់ទន្លេមេគង្គ ដែលនាំអោយប្រទេសខ្លះ ក្នុងតំបន់មេគង្គក្រោម មិនសប្បាយចិត្ត ដែលជាបច្ច័យវិជ្ជមានមួយ នាំទៅដល់សហរដ្ឋអាមេរិក ពង្រីកបរិយាកាស យុទ្ធសាស្រ្តរបស់ខ្លួន ក្នុងការស្វែងរកលំនឹងសមតា មួយតទល់នឹងឥទ្ធិពល ដែលមួយថ្ងៃកាន់តែខ្លាំក្លារបស់ចិន ក្នុងតំបន់អាស៊ីអាគ្នេយ៏នេះ។

អ្នកវិភាគថា” សហរដ្ឋអាមេរិក បានប្រើប្រាស់យុទ្ធសាស្ត្រដង្គាប ក្នុងចលនាធ្វើសកម្មភាព ដើម្បីកំហិតនូវឥទ្ធិពលទាំងនយោបាយ និងសេដ្ឋកិច្ចរបស់ចិន ក្នុងតំបន់”។

អ្នកវិភាគបានអោយដឹងបន្ថែម ថា អាមេរិក លូកដៃចូល ទន្លេមេគង្គពេញលេញ នៅឆ្នាំ២០១៥ ពេលទំនប់វារីអគ្គិសនីដនសាហុង របស់ឡាវ បានចាប់ផ្តើម សាងសង់ ឆ្នាំ២០១៥ ដែលមានទឹកប្រាក់ ៥០០លានដុល្លារ សហរដ្ឋអាមេរិក ២៦០មេហ្កាវាត់ រក ចំណូលបាន ១៥០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ សម្រាប់អភិវឌ្ឍន៏ ភាគខាងត្បូងរបស់ឡាវ ។

សូមបញ្ជាក់ថា មេគង្គ អាមេរិក រួមមាន: អាមេរិក- ថៃ ឡាវ កម្ពុជា និង វៀតណាម ( Lower Mekong Initiative-LMI) មូលហេតុ អាមេរិក លូកដៃ ចូលក្នុងទន្លេមេគង្គ!

ដោយ៖​ សយ សុភាព

To Top