ភ្នំពេញ ៖ ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ នៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ នេះ បានសម្រេចបញ្ចប់មុខ តំណែងលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធាន គណបក្សខ្មែរក្រោក ពីសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានឋានៈស្មើ ទេសរដ្ឋមន្ដ្រី។
សូមរំលឹកថា រាជរដ្ឋាភិបាលបង្កើត «ឧត្តមក្រុមប្រឹក្សា និងផ្តល់យោបល់» ដោយមានសមាសភាពចូលរួមពី តំណាងគណបក្សនយោបាយ ដែលចូលបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រ អាណត្តិទី៦ នាពេលកន្លងទៅនេះ ។
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះ មានភារកិច្ច ដូចជា ៖ ទី១-ផ្តួចផ្តើមគំនិត ឬផ្តល់មតិ នៅលើការរៀបចំគោលនយោបាយ ដល់រាជរដ្ឋាភិបា ល(ធាតុចូល) ,ទី២-ចូលរួមផ្តល់យោបល់ ដល់សេចក្តីព្រាងច្បាប់របស់របស់រាជរដ្ឋាភិបាលមុនគ ណៈរដ្ឋមន្ត្រីអនុម័ត។ ឧត្តមក្រុមប្រឹក្សា មានអត្តនោម័តធ្វើញាត្តិជូនព្រឹទ្ធសភាតតាំង និងច្បាប់ ដែលបានអនុម័តដោយរដ្ឋសភា ,ទី៣-ឧត្តមក្រុមប្រឹក្សានេះ បានចូលរួមផ្តល់យោបល់ដល់នាយ ករដ្ឋមន្ត្រីចំពោះភាពអសកម្ម ឬបទរំលោភណាមួយរបស់មន្ត្រី ឬនាយករដ្ឋមន្ត្រី និងទី៤-ការបង្កើត ឧត្តមក្រុមប្រឹក្សានេះ គឺតាមរយៈព្រះរាជក្រឹត្យ។
នាពេលថ្មីៗនេះ ក្រសួងបរិស្ថាន បានចេញសេចក្ដីប្រកាសព័ត៌មាន អំពីការសោកស្តាយ ចំពោះទង្វើគ្មានការទទួលខុសត្រូវ និងភាព មិនយល់ដឹងអំពីរបៀបរបប និងនីតិវិធីនៃការបំពេញការងារ នៅក្នុងក្របខណ្ឌ នៃការងារ រដ្ឋបាលសាធារណៈ របស់ប្រធានប្រតិភូគណបក្សខ្មែរក្រោក ដឹកនាំដោយ លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង អំឡុងពេលចុះ បំពេញបេសកកម្ម នៅក្នុងតំបន់ឧទ្យានជាតិព្រះសីហនុ (រាម) ភូមិសាស្ត្រស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០។
ក្រសួងបន្ដថា លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង មានចរិតក្រ អឺតក្រទម និងការប្រើប្រាស់ពាក្យសម្តីប្រមាថ មួលបង្កាច់ ចោទប្រកាន់ ដោយគ្មានមូលដ្ឋាន ភស្តុតាងច្បាស់លាស់របស់ប្រធានប្រតិភូគណបក្សខ្មែរក្រោក មកលើអាជ្ញាធរមូលដ្ឋាន និងមន្ត្រីមានសមត្ថកិច្ច គឺមិនសាកសមជាអ្នកមានសមត្ថកិច្ច និងជាដៃគូរាជរដ្ឋាភិបាល ចុះបំពេញបេសកកម្មនោះទេ៕ដោយ អេង ប៊ូ ឆេង