ព័ត៌មានអន្តរជាតិ

នៅមិនមានការ ព្រមព្រៀងគ្នាស្តីពីការ ចែករំលែកបន្ទុកការពារជាតិ រវាងអាមេរិកនិងកូរ៉េខាងត្បូងនៅឡើយ

បរទេស៖ យោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន របស់ប្រទេសកូរ៉េខាងត្បូង នាពេលថ្មីៗនេះ បានឲ្យដឹងថា សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង នៅមិនទាន់សម្រេចបានដំណោះស្រាយស្តីពីការចែករំលែកបន្ទុកការពារជាតិនៅឡើយ បើទោះជាមានសេចក្តីរាយការណ៍បញ្ជាក់ផ្សេងក៏ដោយ។

ទីភ្នាក់ងារសារព័ត៌មាន News 1 បានរាយការណ៍ថា ប្រភពមួយនៅវិមានខៀវប្រធានាធិបតីកូរ៉េខាងត្បូង បានធ្វើការបញ្ជាក់ថា កិច្ចចរចាគ្នានានា លើកិច្ចព្រមព្រៀងចំណាត់ការពិសេស កំពុងតែប្រព្រឹត្តទៅ ហើយភាគីទាំងពីរ នៅមិនទាន់ព្រមព្រៀងគ្នាលើចំនួនចុងក្រោយនៅឡើយទេ។

យោងតាមកាសែត News 1 ប្រភពរដ្ឋាភិបាលបាននិយាយថា ភាគីទាំងពីរបានព្រមព្រៀងគ្នា ចំពោះការបង្កើនពី១៣ទៅ១៤ភាគរយ នៅក្នុងចំណែកបន្ទុកការពារជាតិកូរ៉េខាងត្បូង កាលពីចុងខែមីនា ប៉ុន្តែកាលពីថ្ងៃទី២០ ខែមេសា ក្នុងសន្និសីទកាសែតមួយនៅសេតវិមាន លោក ត្រាំ បានធ្វើការបដិសេធជាសាធារណៈថា គ្មានកិច្ចព្រមព្រៀងណាមួយសម្រេចបាននៅឡើយនោះទេ៕ ប្រែសម្រួល៖ប៉ាង កុង

To Top