បរទេស៖នៅថ្ងៃចន្ទទី៤ខែឧសភានេះ រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Mark Esper បានលើកឡើងថាប្រទេសរុស្ស៊ីនិង ប្រទេសចិនកំពុងទាញយកប្រយោជន៍ពីភាពអាសន្ននៃកូវីដ១៩ ហើយគោលដៅដែលប្រទេសទាំងពីរសំដៅនោះគឺ ប្រទេសនៅតំបន់អ៊ឺរ៉ុបតែម្តង។
នៅពេលដែលត្រូវបានសួរថា តើប្រទេសចិននិងរុស្សីបានព្យាយាមបង្កើនឥទ្ធិពលទៅលើប្រទេស អ៊ីតាលីតាមរយៈការបញ្ជូនជំនួយនាពេលកន្លងមកនោះអាមេរិក បានបញ្ជាក់ថាប្រទេសខ្លះបានប្រើប្រាស់ការរីករាលដាល នៃជំងឺរាតត្បាតនេះជាវិធីមួយដើម្បីវិនិយោគ នៅក្នុងឧស្សាហកម្មនិងហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើនសន្ធឹក។
លោកបន្តថាក្រុមប្រទេសដែលមានសក្តានុពល ពេលនោះស្ទើរតែនឹងព្យាយាមទាញប្រយោជន៍ដើម្បីឲ្យពួកគេឆ្ពោះទៅមុខព្រមទាំងចង់ក្លាយជាផ្នែកមួយនៅក្នុង អង្គការណាតូនិងតំបន់អឺរ៉ុបទៀតផងហើយជាក់ស្តែង ដែលយើងអាចមើលនោះគឺដូចជាវត្តមានរបស់ ក្រុមហ៊ុនHuaweiនិងបច្ចេកវិទ្យា5Gរបស់ រដ្ឋាភិបាលចិន។
គួរឲ្យដឹងដែរថាសហរដ្ឋអាមេរិកបាន អំពាវនាវជាយូរ មកហើយ ឲ្យ ប្រទេសនានាធ្វើពហិការ ចំពោះក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនផលិត ឧបករណ៍ទូរគមនាគមន៍ធំជាងគេបំផុតក្នុងពិភពលោកក្នុង ការបង្កើតបណ្តាញទូរស័ព្ទចល័ត 5G ថ្មីហើយក៏ ត្រូវត្រួតពិនិត្យឧបករណ៍ពីក្រុមហ៊ុនចិនមួយផ្សេងទៀតគឺ ក្រុមហ៊ុន ZTEផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
