ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីម៉ិកស៊ិក ថ្កោលទោសការ វាយឆ្មក់ប្រឆាំងជន ចំណាកស្រុកចុងក្រោយ បង្អស់នៅអាមេរិក

ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum បានរិះគន់ការវាយឆ្មក់ប្រឆាំងជនចំណាកស្រុក ចុងក្រោយបង្អស់នៅក្នុងសហរដ្ឋអាមេរិក ដោយប្តេជ្ញាការពារជនជាតិ ម៉ិកស៊ិកដែលកំពុងស្នាក់នៅប្រទេសជិតខាង។

ប្រធានាធិបតីម៉ិកស៊ិករូបនេះ បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានប្រចាំថ្ងៃរបស់នាងថា “យើងមិនយល់ស្របនឹងការវាយឆ្មក់ទេ ហើយយើងនឹងការពារ និងជួយជនរួមជាតិរបស់យើង” ។

លោកស្រី Sheinbaum ដែលបានជំរុញឱ្យមានការខិតខំប្រឹងប្រែង សម្រាប់តួនាទីរបស់ជនចំណាកស្រុកនៅក្នុងសេដ្ឋកិច្ច សហរដ្ឋអាមេរិកឱ្យមានការទទួលស្គាល់ បានធ្វើការដើម្បី ពង្រឹងសេវាកុងស៊ុលរបស់ប្រទេស ម៉ិកស៊ិកនៅសហរដ្ឋអាមេរិក ដើម្បីការពារ ប្រជាជនម៉ិកស៊ិកដែលត្រូវបាននិរទេស ឬឃុំឃាំង រួមទាំងជនជាតិម៉ិកស៊ិកដែលកំពុង ត្រូវបានឃុំខ្លួននៅមជ្ឈមណ្ឌលឃុំឃាំង “Alligator Alcatraz” នៅរដ្ឋ Florida សហរដ្ឋអាមេរិក និងនៅទីក្រុង Miami រដ្ឋ Florida។

ចាប់ពីថ្ងៃទី២០ ខែមករា ដល់ថ្ងៃទី១ ខែសីហា ប្រជាជនម៉ិកស៊ិកជាង ៧៥,៩០០ នាក់ត្រូវបានធ្វើមាតុភូមិនិវត្តន៍ពី សហរដ្ឋអាមេរិក នេះបើយោងតាមរដ្ឋាភិបាលម៉ិកស៊ិក៕

To Top