ព័ត៌មានអន្តរជាតិ

មេដឹកនាំកំពូលអ៊ីរ៉ង់ អះអាងថា អាមេរិកចង់ឲ្យអ៊ីរ៉ង់ស្ដាប់បង្គាប់ ដោយបដិសេធការចរចា ដោយផ្ទាល់ជាមួយទីក្រុងវ៉ាស៊ីនតោន

Xinhua

តេអេរ៉ង់៖ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ali Khamenei បានឲ្យដឹងថា សហរដ្ឋអាមេរិកប្រឈមមុខនឹងប្រទេសអ៊ីរ៉ង់ ព្រោះវាចង់ឱ្យប្រទេសនេះ “ស្តាប់បង្គាប់” ដែលជាការទាមទារដែលលោកហៅថា “ការវាយលុក” ហើយបានប្តេជ្ញាថា ប្រជាជាតិអ៊ីរ៉ង់នឹងទប់ទល់ចំពោះការគំរាមកំហែងនេះ។

ថ្លែងនៅក្នុងទីក្រុងតេអេរ៉ង់ លោក Khamenei បានច្រានចោលការអំពាវនាវឱ្យមានការចរចាដោយផ្ទាល់ជាមួយទីក្រុងវ៉ាស៊ីនតោន ហើយបានឲ្យដឹងថា អរិភាពរបស់សហរដ្ឋអាមេរិកមានជាប់លាប់ចាប់តាំងពីបដិវត្តន៍អ៊ីស្លាមឆ្នាំ១៩៧៩ មក។

លោកបានសំដៅទៅលើការវាយប្រហារកាលពីថ្ងៃទី១៣ ខែមិថុនាលើប្រទេសអ៊ីរ៉ង់ ដោយថាក្រុមដែលមានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក បានជួបប្រជុំគ្នានៅក្នុងរដ្ឋធានីអ៊ឺរ៉ុប នៅថ្ងៃបន្ទាប់ដើម្បីពិភាក្សាអំពីបទបញ្ជា  លោកបានលើកឡើងថា កិច្ចខិតខំប្រឹងប្រែងទាំងនោះត្រូវបានរារាំងដោយភាពធន់របស់ប្រជាជនអ៊ីរ៉ង់ និងស្ថាប័នរដ្ឋ។

ផ្ទាំងពាណិជ្ជកម្ម

លោក Khamenei បានជំរុញឱ្យមានការរួបរួមក្នុងស្រុក និងការគាំទ្រ សម្រាប់ប្រធានាធិបតីលោក Masoud Pezeshkian ដោយព្រមានថា បច្ចាមិត្តរបស់អ៊ីរ៉ង់ ឥឡូវនេះកំពុងស្វែងរកការធ្វើឱ្យមានការបែកបាក់គ្នានៅក្នុងប្រទេសអ៊ីរ៉ង់។

លោកក៏បានថ្កោលទោសយុទ្ធនាការរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ដោយបានអំពាវនាវឱ្យរដ្ឋលោកខាងលិចបញ្ឈប់ការគាំទ្រសម្រាប់វា និងបានសរសើរសកម្មភាពរបស់ចលនាក្រុមហ៊ូទី របស់យេម៉ែនប្រឆាំងនឹងអ៊ីស្រាអែលថាមានភាពយុត្តិធម៌៕

ប្រែសម្រួល ឈូក បូរ៉ា

To Top