ព័ត៌មានជាតិ

លោក កើត ឆែ ត្រូវបានប្រកាសតែងតាំង ជាអភិបាលរងខេត្តកំពត

កំពត ៖ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ លោក ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីប្រកាសតែងតាំង លោក កើត ឆែ ជាអភិបាលរងខេត្តកំពត ដែលពិធីនេះ ធ្វើឡើងនៅសាលសន្និសីទបូកគោ សាលាខេត្តកំពត។

ពិធីនេះដែរ ក៏មានអញ្ជើញចូលរួមពី លោក ម៉ៅ ធនិន អភិបាលខេត្តកំពត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

យោងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ បានតែងតាំងលោក កើត ឆែ ជាអភិបាលរងខេត្តកំពត៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top