ព័ត៌មានអន្តរជាតិ

អង់គ្លេស ស្វែងរកឱ្យតួកគីសងលុយវិញ ចំពោះសម្ភារៈការពារខ្លួនរបស់ពេទ្យ ដែលមិនត្រូវតាមស្តង់ដាររបស់ខ្លួន

បរទេស៖ រដ្ឋាភិបាលទីក្រុងឡុងដ៍ ត្រូវទិញគ្រឿងបរិក្ខារការពារផ្ទាល់ខ្លួន ឱ្យបានច្រើនតាម ដែលអាចធ្វើទៅបាន នៅខែមេសា ចំពេលមានកង្វះខាតយ៉ាងខ្លាំង នៅក្នុងសេវាថែទាំសុខភាពជាតិ ខណៈសហជីពបានព្រមានថា ពេទ្យអាចនឹងបដិសេធ មិនធ្វើការដោយសារវិបត្តិនេះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែក តាមការផ្សាយរបស់កាសែត The Guardian បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ថា ក្រសួងសុខាភិបាលអង់គ្លេស គ្រោងនឹងប្រគល់អាវការពារចំនួន ៤០ ម៉ឺន ឈុត ដែលប្រទេសតួកគីមកឱ្យ ពីព្រោះគ្រឿងបរិក្ខារនេះ បានបរាជ័យនៅក្នុងស្តង់ដារសុវត្ថិភាព របស់ចក្រភពអង់គ្លេស។

ការផ្គត់ផ្គង់ដែលរង់ចាំ ជាយូរមកហើយត្រូវបាន ពន្យារពេលជាច្រើនដង ហើយទីបំផុត បានមកដល់ចក្រភពអង់គ្លេស តាមយន្តហោះរបស់កងទ័ពអាកាសភូមិន្ទ ក្នុងខែមេសា ប៉ុន្តែគ្រឿងបរិក្ខារទាំងនោះ នឹងមិនត្រូវបានប្រើដោយពេទ្យទេ។

យោងតាមការបោះពុម្ភផ្សាយ អាជ្ញាធរអង់គ្លេសនឹងស្វែងរក ដើម្បីឱ្យតួកគីសង ប្រាក់វិញសម្រាប់របស់របរ ដែលបច្ចុប្បន្នត្រូវបានរក្សាទុក នៅក្នុងទីតាំងមួយ ក្បែរអាកាសយានដ្ឋាន Heathrow ។

ក្នុងពេលនេះ ការស្ទង់មតិរបស់សមាគម វេជ្ជសាស្ត្រអង់គ្លេសបានបង្ហាញថា គ្រូពេទ្យអង់គ្លេស ស្ទើរតែពាក់កណ្តាល ត្រូវតែជាប្រភព នៃសម្ភារៈការពារខ្លួន (PPE) ឬពឹងផ្អែកលើការបរិច្ចាគ នៅពេលដែលគ្មាននរណាម្នាក់ អាចប្រើបានតាមរយៈបណ្តាញ NHS ធម្មតា។

នៅពេលនេះចក្រភពអង់គ្លេស គឺជាប្រទេសមួយ ក្នុងចំណោមប្រទេសចំនួន ៤ ដែលមានករណីឆ្លងវីរុសកូរ៉ូណា ជាង ២០០.០០០ ករណី រួមជាមួយសហរដ្ឋអាមេរិក អេស្បាញ និងអ៊ីតាលី។
យោងតាមសាកលវិទ្យាល័យ Johns Hopkins បានអោយដឹងថា ចក្រភពអង់គ្លេស ក៏មានចំនួនអ្នកស្លាប់ លើសប្រទេសអ៊ីតាលីផងដែរ ហើយឥឡូវនេះ ស្ថិតនៅលំដាប់ទី ២ បន្ទាប់ពីសហរដ្ឋអាមេរិក ដែលមានអ្នកស្លាប់ ចំនួនជាង ៣០,០០០ នាក់៕ ប្រែសម្រួលៈ ណៃ តុលា

To Top