ព័ត៌មានអន្តរជាតិ

អាមេរិក ស្នើកូរ៉េខាងត្បូង ឲ្យរួមចំណែកចំណាយថ្លៃការពារជាតិ ១.៣ពាន់លានដុល្លារ

វ៉ាស៊ីនតោន៖ មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់លោក ដូណាល់ ត្រាំ បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថាសហរដ្ឋអាមេរិក បានស្នើសុំឱ្យកូរ៉េខាងត្បូងបង់លុយ ១,៣ ពាន់លានដុល្លារក្នុងមួយឆ្នាំ សម្រាប់ការឈរជើងកងទ័ពអាមេរិកនៅលើឧបទ្វីបនេះ ដែលជាការកើនឡើងជិត ៥០ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន។

តួលេខថ្មីតំណាងឱ្យការថយចុះពី ៥ ពាន់លានដុល្លារអាមេរិក ដែលសហរដ្ឋអាមេរិក បានស្វែងរកដំបូងប៉ុន្តែស្ទើរតែ ៤ ដងនៃការកើនឡើងរបស់កូរ៉េខាងត្បូង ដែលបានស្នើនៅក្នុងសំណើចុងក្រោយរបស់ខ្លួន។

មន្ត្រីរូបនោះបានប្រាប់ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ថា សំណើរបស់សហរដ្ឋអាមេរិកគឺជា “ការផ្តល់ជូនចុងក្រោយ” និង “សមហេតុផល”៕
ដោយ ឈូក បូរ៉ា

To Top