ព័ត៌មានអន្តរជាតិ

លោក គីម ជុងអ៊ុន បង្ហាញមុខជិត ១សប្ដាហ៍ទើបអាមេរិក អះអាងថាលោក នៅមានជីវិត

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានបញ្ជាក់ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅមានជីវិតនៅឡើយ នេះបើ តាមការលើកឡើងរបស់​ រដ្ឋមន្រ្តីការបរទេសលោក Mike Pompeo បន្ទាប់ពីលោកគីម បានលេចមុខជាថ្មីនៅក្នុងវីដេអូ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីសប្តាហ៍មុនបន្ទាប់ ពីមានការសន្និដ្ឋានយ៉ាងខ្លាំងថា លោកមានជំងឺធ្ងន់ធ្ងរ ឬអាចស្លាប់។

នៅពេលដែលត្រូវបានគេសួរថាតើសហរដ្ឋអាមេរិកបានបញ្ជាក់ថា តើលោកគីម នៅរស់ឬស្លាប់នោះលោក Pompeo បានលើកឡើងថា “មែនហើយយើងគិតថា លោកនៅមានជីវិតនៅឡើយ” ។

យ៉ាងណាមិញលោក Pompeo មិនបាននិយាយលម្អិតនោះទេក្រៅពីនិយាយថា ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានរំលឹកលោកឱ្យនៅតែផ្តោតលើ គោលដៅក្នុងការរុះរើកម្មវិធី អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕

ដោយ ឈូក បូរ៉ា

To Top