ព័ត៌មានអន្តរជាតិ

លោក ត្រាំ៖ កូរ៉េខាងត្បូង យល់ព្រមចំណាយបន្ថែមទៀត សម្រាប់ឈរជើងរបស់ទ័ពអាមេរិក

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ត្រាំ បានលើកឡើងថា ប្រទេសកូរ៉េខាងត្បូងបានព្រមព្រៀងបង់ប្រាក់ចំនួនច្រើន សម្រាប់ការឈរជើងរបស់កងទ័ពអាមេរិកនៅលើឧបទ្វីបនេះ។

ការអត្ថាធិប្បាយរបស់លោក ត្រាំ ធ្វើឡើងនៅពេលដែលប្រទេសទាំងពីរកំពុងចរចាយ៉ាងស្វិតស្វាញក្នុងការបន្តកិច្ចព្រមព្រៀងចែករំលែកតម្លៃការពារជាតិ។ លោក ត្រាំ បានឲ្យដឹងនៅមុននេះថា លោកបានច្រានចោលការផ្តល់ជូនរបស់កូរ៉េខាងត្បូង ដើម្បីបង្កើនការចូលរួមចំណែកហិរញ្ញវត្ថុរបស់ខ្លួនចំនួន ១៣ ភាគរយ។

លោកបានប្រាប់អ្នកយកព័ត៌មានអំឡុងកិច្ចប្រជុំនៅសេតវិមានជាមួយអភិបាលរដ្ឋតិចសាស់លោក Greg Abbott ថា“ កូរ៉េខាងត្បូងបានយល់ព្រមចំណាយ ប្រាក់ច្រើនដល់ពួកយើង ដែលយើងកោតសរសើរយ៉ាងខ្លាំង”៕

ដោយ ឈូក បូរ៉ា

To Top