ព័ត៌មានជាតិ

GMAC អំពាវនាឲ្យ ម្ចាស់អាគារ ជួលឲ្យរោងចក្រកាត់ដេរ ចុះថ្លៃ៣០% ដើម្បីស្ដារសេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ ៖ សមាគមរោងចក្រកាត់ដេរ នៅកម្ពុជា (GMAC) បានអំពាវនាដល់ម្ចាស់អាគារនានា ដែលជួលឲ្យរោងចក្រកាត់ដេរ សម្លៀកបំពាក់ ផលិតស្បែកជើង ជាដើម ចុះថ្លៃឈ្នួលរបស់ខ្លួន យ៉ាងតិច ៣០% ដើម្បីរួមចំណែកស្តារសេដ្ឋកិច្ចនៅកម្ពុជា និងទ្រទ្រង់វិស័យកាត់ដេរ។

យោងតាមលិខិត អំពាវនាវ របស់ GMAC ចេញផ្សាយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ បានឲ្យ ដឹងថា ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ ជាឧស្សាហកម្មមួយក្នុងចំណោម ឧស្សាហកម្មនានានៅកម្ពុជា ដែលទទួលបាននិងកំពុងផល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺកូវីដ-១៩។ការទទួលរងនេះ ត្រូវបានសង្កេតឃើញថា មានសភាពកាន់តែធ្ងន់ធ្ងរទៅៗ។

ជាក់ស្ដែងរោងចក្រចំនួន១០៨ បានព្យួរផលិតកម្មរបស់ខ្លួន ខណៈដែលរោងចក្រចំនួន៦០ ផ្សេងទៀតនឹងព្យួរផលិតផលកម្មនាពេលខាងមុខ។ការព្យួរនេះ បានបញ្ជាក់អំពីភាពមិនអាច ទ្រទ្រង់បាននូវបន្ទុកចំណាយនានារបស់រោងចក្រ ខណៈដែលចំណូលរបស់ពួកគេត្រូវបានធ្លា ក់ចុះ។

GMAC បន្ដថា ការចំណាយរបស់រោងចក្រលើថ្លៃឈ្នួលអាគារ និងទីតាំង គឺជាបន្ទុកដ៏ធ្ងន់ធ្ងរ មួយស្របពេលដែលសមាជិករបស់ GMAC កំពុងរងគ្រោះដោយសារការលុបចោល នៃការ បញ្ជាទិញជាច្រើន និងការគ្មានការបញ្ជាទិញថ្មីនោះ ក៏ដូចជា ចំណាផ្សេងៗ ដទៃទៀត។

GMAC បញ្ជាក់ថា «សមាគមយល់អំពីទុក្ខលំបាកនៃផលប៉ះពាល់នៃជំងឺកូវីដ-១៩ ប៉ុន្ដែយើង ពិតជាអំពាវនា ដល់ម្ចាស់អាគារនានា ដែលជួលឲ្យរោងចក្រកាត់ដេរសម្លៀកបំពាក់ ផលិត ស្បែកជើង និងផលិតផលធ្វើដំណើរ មេត្តាពិចារណារចុះថ្លៃឈ្នួលរបស់ខ្លួន យ៉ាងតិច ៣០% សម្រាប់រយៈពេល ៣ទៅ ៦ខែ។ ក្នុងការចុះថ្លៃឈ្នួលនេះ នឹងអាចជួយសម្រាលបន្ទុកចំណាយ របស់រោងចក្រ និងចូលរួមចំណែកស្តារសេដ្ឋកិច្ចនៅកម្ពុជា ដើម្បីទ្រទ្រង់វិស័យនេះ»។

ជាងនេះទៅទៀត GMAC ថ្លែងអំណរគុណដល់ម្ចាស់អាគារទាំងអស់ចំពោះការយកចិត្តទុកដា ក់ និងការគាំទ្ររបស់លោកអ្នកកន្លងមក។ GMAC និងកិច្ចសហការបន្ថែមទៀតទៅថ្ងៃមុខ ដើម្បីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា៕

To Top