ព័ត៌មានអន្តរជាតិ

តួកគីនិយាយថា ចាប់បានប្អូនស្រី​មេដឹកនាំ ISIS ដែលទើបត្រូវបានសម្លាប់ ដោយអាមេរិក

បរទេស: នៅថ្ងៃអង្គារទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ មន្ត្រីជាន់ខ្ពស់មួយរូប របស់ប្រទេសតួកគី បានអះអាងថា កងកម្លាំងតួកគី នៅភាគខាងជើង ប្រទេសស៊ីរី បានចាប់ខ្លួន បានប្អូនស្រី របស់លោក Abu Bakr al-Baghdadi ដែលជាមេដឹកនាំក្រុមរដ្ឋអ៊ីស្លាម ដែលត្រូវបានសម្លាប់ នៅក្នុងការវាយឆ្មក់ របស់សហរដ្ឋអាមេរិក កាលពីសប្តាហ៍មុននោះ។

មន្ត្រីបាននិយាយ ក្នុងលក្ខខណ្ឌអនាមិកថា តួកគី បានចាប់យកប្អូនស្រី របស់Abu Bakr al Baghdadi នៅក្នុងការវាយឆ្មក់មួយ នៅជិតទីក្រុង Azaz ហើយបញ្ជាក់ស្ត្រីម្នាក់នោះ មានឈ្មោះថា Rasmiya Awad ដែលកើតនៅក្នុងឆ្នាំ១៩៥៤។

ក្នុងនោះផងដែរ មន្ត្រីដដែលបានអះអាងទៀតថា ការចាប់ខ្លួនត្រូវបាន ធ្វើឡើងក្នុងពេលដែល នាងកំពុងធ្វើដំណើរ ជាមួយនឹងប្តីរបស់នាង កូនស្រីធម៍ម្នាក់ របស់ខ្លួននិងក្រុមក្មេង៥នាក់ ផ្សេងទៀត៕

ប្រែសម្រួល:ស៊ុនលី

To Top