Covid-19

រយៈពេល០២ថ្ងៃកន្លងមកនេះ ម៉ាឡេស៊ី មិនមានតួលេខអ្នកស្លាប់ ដោយជំងឺកូវីដ១៩ឡើយ

កូឡាឡាំពួរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ម៉ាឡេស៊ី ត្រូវបានគេរាយការណ៍មកថា ក្នុងរយៈពេល០២ថ្ងៃកន្លងងមកនេះ មិនមានតួលេខនៃអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ឡើយ ហើយសរុបអ្នកស្លាប់ ដោយសារជំងឺមានចំនួន១០៧នាក់ ។ ក្រសួងសុខាភិបាល បានឲ្យដឹងនៅថ្ងៃសុក្រនេះ ។

លោក Noor Hisham Abdullah អគ្គនាយកនៃក្រសួងសុខាភិបាល បានលើកឡើង នៅក្នុងសន្និសីទសារព័ត៌មានមួយថា មានអ្នកឆ្លងថ្មី ដែលត្រូវបានរាយការណ៍ គឺមានចំនួន៦៨នាក់ សរុបទូទាំងប្រទេស មានចំនួន៦.៥៣៥នាក់ និងមានអ្នកឆ្លងជំងឺធ្ងន់ធ្ងរ គឺចំនួន១.៥៦៤នាក់ ។

គិតត្រឹមថ្ងៃសុក្រនេះ មានករណីផ្សេងទៀត ចំនួន៨៨នាក់ ត្រូវបានប្រកាសឲ្យដឹងថា បានជាសះស្បើយពីជំងឺ និងនាំឲ្យតួលេខអ្នកជា សរុប៤.៨៦៤ ឬស្មើនឹង៧៤.៤ភាគរយ នៃករណីឆ្លងទាំងអស់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top