បរទេស៖ គណបក្សកុម្មុយនិស្តចិន តាមសេចក្តីរាយការណ៍ បាននិយាយនោថ្ងៃអង្គារនេះថា ប្រទេសចិននឹងគោរពយ៉ាងពេញទំហឹង ចំពោះផ្លូវជីវិតនិងប្រព័ន្ធសង្គម របស់កោះតៃវ៉ាន់ នៅពេលដែលវាត្រូវបាន បង្រួបបង្រួម មានសន្តិភាព និងសន្តិសុខជាតិត្រូវបានការពារ។
នៅក្នុងសេចក្តីរាយការណ៍មួយ ស្តីពីការសម្រេចចិត្ត ដែលធ្វើឡើង នៅក្នុងកិច្ចប្រជុំដ៏សំខាន់ នៃថ្នាក់ដឹកនាំបក្ស កាលពីសប្ដាហ៍មុន គណបក្សកុម្មុយនិស្តចិន បាននិយាយថា “ក្រោមការសន្យា ធានានូវអធិបតេយ្យភាព សន្តិសុខ និងចំណាប់អារម្មណ៍ នៃការអភិវឌ្ឍ បន្ទាប់ពីមានការបង្រួបបង្រួម មានសន្តិភាពនោះ ប្រព័ន្ធសង្គម និងផ្លូវជីវិតរបស់ ជនរួមជាតិតៃវ៉ាន់ នឹងត្រូវបានគោរព យ៉ាងពេញលេញ”។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ ប្រទេសចិនបានបង្ហាញ នូវចំណាត់ការ ដើម្បីបើកទីផ្សារកាន់តែ ទូលាយឡើង ដល់ក្រុមហ៊ុនមកពីកោះតៃវ៉ាន់ ដែលរួមមានទាំងការលើកម្ពស់ដើមទុន និងធ្វើការរស់នៅឲ្យ មានភាពកាន់តែងាយស្រួលឡើង សម្រាប់ប្រជាជនមកពីកោះតៃវ៉ាន់ ទាំងនៅក្នុងប្រទេសចិន និងនៅបរទេស ដោយមានទាំងការផ្តល់ឲ្យពួកគេ នូវកិច្ចការពារពីកុងស៊ុល៕
ប្រែសម្រួល៖ប៉ាង កុង