ព័ត៌មានអន្តរជាតិ

លោក ត្រាំ និងស្តេចអារ៉ាប៊ីសាអូឌីត បញ្ជាក់ពី ចំណងការពារជាតិ ស្របពេលមាន ភាពតានតឹង

បរទេស៖ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងសេ្តចនៃប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃសុក្រសប្ដាហ៍នេះ បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទ និងបានអះអាងបញ្ជាក់ពីភាពជាដៃគូការពារជាតិដ៏រឹងមាំរវាងអាមេរិកនិងអារ៉ាប៊ីសាអូឌីត ស្របពេលមានភាពតានតឹង ជុំវិញទិន្នផលប្រេងរបស់ប្រទេសអារ៉ាប៊ីសាអូឌីត។

មេដឹកនាំទាំងពីរ តាមសេចក្តីរាយការណ៍ បានពិភាក្សាគ្នា ក្រោយមានព័ត៌មានថា សហរដ្ឋអាមេរិកបានគ្រោងដកប្រព័ន្ធប្រឆាំងមីស៊ីល Patriot ចំនួនពីរគ្រឿង ចេញពីប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាប្រព័ន្ធការពារមួយប្រឆំាងនឹងប្រទេសអ៊ីរ៉ង់។

គួរបញ្ជាក់ថា លោក ត្រាំ កាលពីខែមុន បានធ្វើការងារបញ្ចុះបញ្ចូលឲ្យប្រទេសអារ៉ាប៊ីសាអូឌីត កាត់បន្ថយទិន្នផលប្រេង បន្ទាប់ពីកំណើនក្នុងផលិតកម្ម ក្នុងអំឡុងដំណាក់កាលដំបូងការរាតត្បាតមេរោគកូរ៉ូណា បានដាក់សម្ពាធធ្ងនធ្ងរ លើក្រុមហ៊ុនផលិតប្រេងសហរដ្ឋអាមេរិក៕ប្រែសម្រួល៖ប៉ាង កុង

To Top