សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី សហការជាមួយនគរបាល ចុះផ្សព្វផ្សាយច្បាប់ ចរាចរណ៍ផ្លូវគោក

មណ្ឌលគិរីៈ ក្នុងឱកាស នៃពិធីបុណ្យកាន់បិណ្ឌនេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បានដឹកនាំយុវជនយុវនារីជាសមាជិកកាកបាទក្រហម ដោយសហការជាមួយនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកកែវសីមា ចុះយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោក ពេញ១ថ្ងៃនាថ្ងៃទី១៨ខែកញ្ញានេះ តាមបណ្តោយផ្លូវជាតិលេខ៧៦ដឹកនាំដោយលោកអាន សុឃីម ប្រធានសាខា។

លោកអាន សុឃីម បានអោយដឹងថាសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បានចុះអប់រំផ្សព្វផ្សាយ ដោយប្រើរថយន្តដង្ហែរតាមផ្លូវជាតិលេខ៧៦ ដោយអានច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីអោយប្រជាពលរដ្ឋ បានជ្រួតជ្រាប អំពីការគោរពច្បាប់ពេលធ្វើដំណើរនិងស្វែងយល់ពីស្លាកសញ្ញាចរាចរណ៍បន្ថែម ។

លោកថាកម្មវិធីនេះបានប្រព្រឹត្តទៅតាំងពីព្រឹកថ្ងៃទី១៨និងបន្តរហូតដល់ល្ងាចទើបបញ្ចប់ ។ ក្នុងសកម្មភាពនេះ ក៏មានការឆ្លើយសំណួរ ដើម្បីយករង្វាន់ផងដែរ ។

លោកអានសុឃីម បញ្ជាក់ថា ថ្ងៃទី១៩កញ្ញាក្រុមការងារនិងបន្តធ្វើយុទ្ធនាការផ្សព្វផ្សាយនៅស្រុកកោះញែកបន្ថែមទៀត៕
ដោយៈចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល



