ព័ត៌មានអន្តរជាតិ

មេដឹកនាំកំពូលចិន ផ្ញេីសារឆ្លេីយតបលោក គីម ជុងអ៊ុន ដោយប្ដេជ្ញាពង្រឹង ទំនាក់ទំនងទ្វេភាគី

ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ ក្រុងព្យុងយ៉ាងបាន រាយការណ៍ថាប្រធានាធិបតី ចិនលោក ស៊ី ជីនពីង បានផ្ញើសារទៅមេដឹកនាំកូរ៉េខាង ជើងលោកគីម ជុងអ៊ុន ដោយប្តេជ្ញាថានឹង ជំរុញការឈានទៅមុខ និងការអភិវឌ្ឍឥតឈប់ ឈរនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង បានចុះផ្សាយថា“ សារសំដី” របស់លោកស៊ី បានឆ្លើយតបទៅនឹងសារមួយ ដែលលោកគីម បានផ្ញើកាលពីសប្តាហ៍មុន ដើម្បីអបអរសាទរ និងកោតសរសើរប្រទេសចិន ចំពោះការទប់ស្កាត់ការឆ្លងវីរុសថ្មីនេះដោយជោគជ័យ។

ភ្នាក់ងារព័ត៌មានកណ្ដាលកូរ៉េ KCNA បានដកស្រង់សម្តីលោកស៊ី ដែលបានលេីកឡេីងថាសាររបស់លោកគីម បានបង្ហាញនូវអារម្មណ៍ដ៏ជ្រាលជ្រៅដែលកូរ៉េខាងជើង មានចំពោះប្រទេសចិន និងបានបង្ហាញនូវគ្រឹះរឹងមាំនៃមិត្តភាពចិន – កូរ៉េខាងជើង និងភាពរឹងមាំយ៉ាងខ្លាំង៕

To Top