សម្តេចធិបតី និងលោកជំទាវ អញ្ជេីញចូលរួមពិធីសូត្រមន្តរាប់បាត្រកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅវត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជេីញចូលរួមពិធីសូត្រមន្តរាប់បាត្រកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅវត្ត ហរិរក្សរាជិនី ហៅវត្តវាំងចាស់ ខេត្តកំពង់ស្ពឺ។
ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសូមអនុមោទនាបុណ្យកុសល ជូនដល់បងប្អូន អ៊ំពូមីង តាយាយទាំងអស់ឱ្យទទួលបានសេចក្តីសុខ សុភមង្គលសិរីសួស្តី សុខភាពល្អរឹងមាំ ជាពិសេស សូមឧទ្ទិសកុសលផលបុណ្យជូនដល់វីរកងទ័ព និងវីរនគរបាលជាតិ ដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជាផងដែរ៕







































