ព័ត៌មានអន្តរជាតិ

អ្នកជំនាញ៖ ព័ត៌មានក្លែងក្លាយ អំពីមេដឹកនាំកូរ៉េខាងជើង បណ្តាលឱ្យមានការមិនទុកចិត្តគ្នា និងប៉ះពាល់ដល់ទំនាក់ទំនងអន្តរកូរ៉េ

បរទេស៖ អ្នកជំនាញម្នាក់បាននិយាយកាលពីថ្ងៃចន្ទថា ពាក្យចចាមអារាមដែលគ្មានការគាំទ្រ និងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ដែលប៉ាន់ស្មាន អំពីប្រទេសកូរ៉េខាងជើង អាចបង្កឱ្យមានការមិនទុកចិត្តគ្នាទៅវិញទៅមក រវាងកូរ៉េទាំងពីរ និងបង្កើតភាពមិនចុះ សម្រុងនៅក្នុងទំនាក់ទំនងអន្តរកូរ៉េ។

យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Kim Dong-yeop សាស្ត្រាចារ្យស្រាវជ្រាវនៅវិទ្យាស្ថាន សិក្សាចុងបូព៌ានៃសាកលវិទ្យាល័យ Kyungnam ក៏បានអំពាវនាវឱ្យមានការខិតខំបន្ថែមទៀត ដើម្បីបង្កើតព័ត៌មានដែលមានគុណភាពខ្ពស់ និងគួរឱ្យទុកចិត្ត អំពីកូរ៉េខាងជើង ដើម្បីចៀសវាងភាពវឹកវរដែលពិភពលោក បានជួបប្រទះ រហូតមកដល់ពេលថ្មីៗនេះ។ របាយការណ៍ដែលមិនបានបញ្ជាក់អំពីសុខភាពរបស់ មេដឹកនាំកូរ៉េខាងជើងលោក គីមជុងអ៊ុន នោះទេ។

របាយការណ៍ព្យាករណ៍បានផ្សាយសម្រុកទៅលើសុខភាពរបស់លោកគីម បន្ទាប់ពីលោកបានបរាជ័យក្នុងការ បង្ហាញនៅក្នុងព្រឹត្តិការណ៍ជាតិដ៏ សំខាន់មួយកាលពីខែមុន។ ទូរទស្សន៍ CNN បានរាយការណ៍ថា លោកគីមអាចស្ថិតនៅ ក្នុងគ្រោះថ្នាក់ធ្ងន់ធ្ងរ បន្ទាប់ពីការវះកាត់ ខណៈពេលដែលប្រព័ន្ធផ្សព្វផ្សាយមួយចំនួនផ្សេងទៀត ក៏បានផ្សាយដែរថា លោក គីម ត្រូវបានគេជឿជាក់ថាកំពុងសន្លប់ ឬស្លាប់រួចទៅហើយ អំឡុងពេលនោះ។

ការទាស់ទែងគ្នាចុងក្រោយបានបង្ហាញពីរបៀបដែលព័ត៌មានគ្មានភស្តុតាងអំពីកូរ៉េខាងជើង និងមេដឹកនាំ ប្រទេសនេះ អាចនាំឱ្យមានការរំពឹងទុកថាជាព័ត៌មានមិនត្រឹមត្រូវ និងនាំមកនូវភាពវឹកវរនៅក្នុងតំបន់ ដែលងាយនឹងប៉ះពាល់ដល់អ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសដែលមានអាវុធនុយក្លេអ៊ែរសម្ងាត់។

សាស្រ្តាចារ្យ Kim បាននិយាយនៅក្នុងរបាយការណ៍រួមគ្នាចងក្រងដោយអ្នកជំនាញកូរ៉េខាងជើងផ្សេងទៀតថា “ ព័ត៌មានក្លែងក្លាយអំពីកូរ៉េខាង ជើងដែលរួមបញ្ចូលទាំង ព័ត៌មានអំពីសុខភាព មិនល្អរបស់គីមជុងអ៊ុន ឬការពិភាក្សាអំពីជោគជ័យ ឬព្រឹត្តិការណ៍ដែលមិនបានរំពឹង ទុកនៅកូរ៉េខាងជើង អាចបង្កឱ្យមានការមិនសប្បាយចិត្តនៅក្នុង ប្រទេសកូរ៉េខាងជើង ហើយអាចនាំឱ្យមានភាពជាប់គាំងនៅក្នុងទំនាក់ទំនងអន្តរកូរ៉េ” ។

លោកបានបន្ថែមថា “ ប្រសិនបើព័ត៌មានក្លែងក្លាយអំពីកូរ៉េខាងជើង នៅតែបន្តផលិតនៅក្នុងប្រទេសកូរ៉េខាងត្បូងនោះ ទំនាក់ទំនងអន្តរកូរ៉េ អាចប្រឈមនឹងផលវិបាកអវិជ្ជមាននាពេលអនាគត ហើយអាចផ្តល់នូវកូរ៉េខាងជើងនូវការដោះ សារអំឡុងពេលចរចា” ៕

សម្រួលៈ ណៃ តុលា

To Top