សេអ៊ូល៖ ការិយាល័យប្រធានាធិបតី បានឲ្យដឹងថា ប្រធានាធិបតីលោក មូន ជេអ៊ី ន នៅតែប្តេជ្ញាជំរុញ ឱ្យមានកិច្ចប្រជុំកំពូលមួយទៀត ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងពេលឆាប់ៗខាងមុខនេះ។
ថ្លែងនៅក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍យ៉ុនហាប់ អ្នកនាំពាក្យប្រធានាធិបតី លោក Kang Min-seok បានសង្កត់ធ្ងន់ថា វាលឿនពេក ក្នុងការច្រានចោលលទ្ធភាព របស់មេដឹកនាំទាំងពីរ ដែលនឹងធ្វើកិច្ចប្រជុំកំពូលលើកទី ៤ នៅក្នុងឆ្នាំនេះ។
លោកបានបញ្ជាក់ថា “ជាការពិតវាហាក់ដូចជា មានការលំបាកនៅពេលនេះ ប៉ុន្តែយើងមិនដឹងថា តើនឹងមានអ្វីខ្លះ នៅក្នុងទំនាក់ទំនងកូរ៉េខាងត្បូង – កូរ៉េខាងជើង ដូច្នេះយើងចាំបាច់ត្រូវឃ្លាំមើល (តើនឹងមានអ្វីកើតឡើង)” ៕ ដោយ៖ ឈូក បូរ៉ា