ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់​ បដិសេធ​មិន​ទទួល​យក​ ដំណោះស្រាយ​ទណ្ឌកម្ម​របស់ UNSC ឡើងវិញ

afp

តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់​ បានឧ្យដឹងថា ខ្លួនចាត់ទុកចំណាត់ការដែលធ្វើឡើងដោយបារាំង អង់គ្លេស និងអាល្លឺម៉ង់ ដែលហៅថា E3 និងសហរដ្ឋអាមេរិក ដើម្បីបញ្ចូលដំណោះស្រាយដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) លើអ៊ីរ៉ង់ថាជា “ខុសច្បាប់ និងមិនសមហេតុផល”។

ក្រសួងបានធ្វើសេចក្តីប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយ ប៉ុន្មានម៉ោងបន្ទាប់ពីទណ្ឌកម្មរបស់អង្គការសហប្រជាជាតិប្រឆាំងនឹងអ៊ីរ៉ង់បានចូលជាធរមានវិញក្នុងរយៈពេល ១០ឆ្នាំបន្ទាប់ពីត្រូវបានលុបចោលក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថាជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) រវាងប្រទេស និងមហាអំណាចពិភពលោក។

ប្រភពបានឧ្យដឹងថាអ៊ីរ៉ង់ “បដិសេធការទាមទារដោយប្រទេសអឺរ៉ុបទាំងបី និងសហរដ្ឋអាមេរិកអំពីការស្តារឡើងវិញនូវដំណោះស្រាយពីមុនដែលត្រូវបានបញ្ចប់នៅក្រោមដំណោះស្រាយ ២២៣១ (ដែលគាំទ្រ JCPOA) ក្នុងឆ្នាំ២១៥​ ហើយសង្កត់ធ្ងន់ថាគ្មានកាតព្វកិច្ចណាមួយកើតឡើង​ សម្រាប់សមាជិកអង្គការសហប្រជាជាតិ រួមទាំងអ៊ីរ៉ង់​ ពីយន្តការ និងដំណោះស្រាយដែលបានលុបចោល”។

សេចក្តីថ្លែងការណ៍បានអំពាវនាវឱ្យប្រទេសទាំងអស់បដិសេធមិនទទួលស្គាល់ “ស្ថានភាពខុសច្បាប់ដែលផ្ទុយនឹងដំណោះស្រាយ UNSC 2231” ដោយចោទប្រកាន់ប្រទេស E3 និងសហរដ្ឋអាមេរិកថា “បំពាន” យន្តការដោះស្រាយជម្លោះនៃ JCPOA និងដំណោះស្រាយ ២២៣១៕

ប្រែសម្រល​ ឈូក​ បូរ៉ា

To Top