ព័ត៌មានជាតិ

ព័ត៌មានចុងក្រោយ នៃជំងឺកូវីដ-១៩ ៖ អ្នកឆ្លងជំងឺសរុបទូទាំង ពិភពលោកកេីនដល់ជាង ៤លាននាក់

ហ្សឺណែវ៖ យោងតាមទីភ្នាក់ងារសុខាភិបាល អង្គការសហប្រជាជាតិ បានឲ្យដឹងថា ចំនួនករណីដែលបានបញ្ជាក់ នៃជំងឺកូវីដ-១៩ បានរាយការណ៍ដល់អង្គការ សុខភាពពិភពលោក (WHO) បានលើសពី ៤ លាននាក់នៅទូទាំងពិភពលោក។

យោងតាមស្ថិតិចុងក្រោយ របស់អង្គការសុខភាព ពិភពលោកករណី ដែលបានបញ្ជាក់នៃជំងឺកូវីដ-១៩ បានកេីនឡេីងដល់ ៤.០១៣.៧២៨ករណី គិតត្រឹមម៉ោង ៧ល្ងាច កាលពីថ្ងៃចន្ទ ក្នុងនោះមានមនុស្ស ស្លាប់ចំនួន ២៧៨.៩៩៣ នាក់។

សហរដ្ឋអាមេរិកបានរាយការណ៍ពីករណី ដែលបានបញ្ជាក់ចំនួន ១.២៧១.៦៤៥ ករណី និងការស្លាប់ចំនួន ៧៦.៩១៦ ដល់អង្គការសុខភាពពិភពលោក ដែលធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដែលរងគ្រោះ ខ្លាំងជាងគេ។

នៅប្រទេសអេស្បា ញនិ ងរុស្ស៊ី ជាប្រទេសដែលរងគ្រោះខ្លាំងជាង គេលំដាប់លេខ ២ និងទី៣ ទាក់ទងនឹងចំនួន នៃការឆ្លងមានចំនួន ២២៤.៣៩០ និង ២២១.៣៤៤ ករណីរៀងៗខ្លួន។ ចំនួនអ្នកស្លាប់ នៅក្នុងប្រទេសទាំងពីរមាន ចំនួន ២៦.៦២១ នាក់និង ២,០០៩ នាក់រៀងៗខ្លួន ។

ចក្រភពអង់គ្លេសបានរាយការណ៍ថា មានករណីចំនួន ២១៩.១៨៧ ករណីដែលបានបញ្ជាក់ចំណាត់ថ្នាក់ទី ៤ និងប្រទេសអ៊ីតាលី ដែលមានករណីចំនួន ២១៩.០៧០ ករណីបានជាប់ចំណាត់ថ្នាក់ទី ៥ ៕ ដោយ ឈូក បូរ៉ា

To Top