ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ថ្មីអ៊ីរ៉ាក់ នឹងត្រូវបានការពារ ពីការវាយប្រហារ ដោយហិង្សា

បរទេស៖ ក្រោយពីដោះលែង អ្នកតវ៉ាប្រឆាំងរដ្ឋាភិបាល ចេញពីពន្ធនាគារ នាយករដ្ឋមន្ត្រីថ្មីនៃប្រទេសអ៊ីរ៉ាក់ លោក Mustafa al-Kadhimi បានប្រកាសនៅថ្ងៃចន្ទនេះថា លោកនឹងនាំយកអ្នកដែលបាន វាយប្រហារពួកគេទាំងនោះ មិនកាត់ទោសតាមផ្លូវច្បាប់។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា លោក Mustafa al-Kadhimi ដែលជាអតីតប្រធានផ្នែកស៊ើបការណ៍សម្ងាត់របស់ ប្រទេសអ៊ីរ៉ាក់ បានមានប្រសាសន៍ប្រាប់ថា លោកបានឆ្លើយតបទៅនឹងការវាយប្រហារ កាលពីចុងសប្ដាហ៍លើអ្នកតវ៉ា នៅក្នុងតំបន់ Basra ដោយដីកានិងការចាប់ខ្លួន។

លោកនាយករដ្ឋមន្ត្រីថ្មីអ៊ីរ៉ាក់រូបនេះ បានសរសេរលើបណ្ដាញសង្គមធ្វីតធ័រថា “នៅថ្ងៃនេះ ខ្ញុំបានបញ្ជាឲ្យមានប្រតិបត្តិការយោធាទាំងព្រឹព្រលឹម ឆ្មក់ចាប់អ្នកដែលពាក់ព័ន្ធក្នុងការវាយប្រហារដោយហិស្សាលើអ្នកតវ៉ាន នៅក្នុងតំបន់ Basra កាលពីពេលថ្មីៗនេះ។ ការតវ៉ាដោយសន្តិវិធី គឺជាកាតព្វកិច្ចរួម ហើយមនុស្សគ្រប់រូបគួរអនុវត្តវា ខ្ញុំបានសន្យាថា អ្នកទាំងឡាយ ដែលបង្ហូរឈាមប្រជាជនអ៊ីរ៉ាក់ នឹងមិនត្រូវអនុញ្ញាតឲ្យរួចខ្លួននោះទេ ហើយយើងនឹងគោរពចំពោះការសន្យានោះ”៕ប្រែសម្រួល៖ប៉ាង កុង

To Top