បរទេស ៖ មន្ត្រីជាន់ខ្ពស់ សហរដ្ឋអាមេរិកពីររូប ដែលកំពុងនៅក្នុងប្រទេសកូរ៉េខាងត្បូង នាសប្ដាហ៍នេះ ដើម្បីធ្វើការពិភាក្សាគ្នា ដែលអាចនឹងលើកឡើងពីការបែកចែកការចំណាយលើយោធា និងកិច្ចព្រមព្រៀង GSOMIA ដែលជាកិច្ចព្រមព្រៀងចែករំលែកព័ត៌មានសម្ងាត់យោធា រវាងទីក្រុងសេអ៊ូលនិងទីក្រុងតូក្យូ។
ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Seoul Shinmun បានរាយការណ៍នៅថ្ងៃអង្គារម្សិលមិញនេះថា លោក ជាអនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកលើការិយាល័យនៃកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក បានមកដល់តំបន់អាស៊ី ធ្វើទស្សនកិច្ចប្រទេសជប៉ុន មីយ៉ានម៉ា ម៉ាឡេស៊ី និងប្រទេសថៃ។
លោក Seoul Shinmun ត្រូវបានគេរំពឹងថា នឹងជួបគ្នាជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក កាង គ្យុងវ៉ា និងជាមួយមន្ត្រីជាន់ខ្ពស់នៅវិមានខៀវ តែនៅមិនទាន់ប្រាកដថា លោកនឹងជួបប្រធានាធិបតីកូរ៉េខាងងត្បូង លោក មូន ជេអ៊ីន អត់នោះទេ ហើយកាលពីខែមុន លោកបាននិយាយថា កិច្ចព្រមព្រៀងនោះ គឺល្អទាំងសម្រាប់សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង៕
ប្រែសម្រួល៖ប៉ាង កុង