ព័ត៌មានអន្តរជាតិ

វិមានក្រមឡាំង អះអាងថា មិនទាន់របៀបវារៈថ្មី សម្រាប់ជំនួប បន្ទាប់រវាងលោក Trumpនិងលោក Putinនៅឡើយ

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា នៅមិនទាន់មានគម្រោង សម្រាប់កិច្ចប្រជុំមួយផ្សេងទៀត រវាងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងសមភាគីអាមេរិក របស់លោក Donald Trump នៅឡើយនោះទេ។

មេដឹកនាំទាំងពីរបានជួបគ្នាចុងក្រោយ នៅអាឡាស្កាកាលពីពាក់កណ្តាលខែសីហា ជាកន្លែងដែលការពិភាក្សាផ្តោត លើកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការសម្របសម្រួលបញ្ចប់ជម្លោះអ៊ុយក្រែន។ ទោះយ៉ាងណាក៏ដោយ លោក Peskov បានកត់សម្គាល់ថា កិច្ចប្រជុំកំពូលបន្ទាប់មិនមែននៅ ក្នុងរបៀបវារៈនៅពេលនេះទេ។

អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះ បាននិយាយទៀតថា ដំណើរការការទូតបានឈានដល់ភាពជាប់គាំង ដោយបានចោទប្រកាន់ទីក្រុងគៀវ ថាបានបោះបង់ចោលកិច្ចខិតខំប្រឹងប្រែងសន្តិភាព ដើម្បីសម្រេចបាននូវគោលបំណងយោធា។

លោកPeskov ត្រូវបានដកស្រង់ ដោយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីថា ៖ពួកគេជឿថាមានអ្វីមួយអាចផ្លាស់ប្តូរនៅជួរមុខ ហើយថាស្ថានភាពអាចនឹងផ្លាស់ប្តូរ នៅក្នុងការពេញចិត្តរបស់ពួកគេ” ។ ប៉ុន្តែការពិតបង្ហាញពីភាពផ្ទុយគ្នា។

កាលពីដើមសប្តាហ៍នេះ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Ryabkov បានកត់សម្គាល់ស្រដៀងគ្នាថា សន្ទុះសម្រាប់សន្តិភាព ដែលបង្កើតដោយកិច្ចប្រជុំអាឡាស្កា ត្រូវបាន ថមថយ ដោយលើកហេតុផលថា បណ្តាប្រទេសលោកខាងលិចបន្តជំរុញឱ្យមាន សង្រ្គាមទៅកាន់អ៊ុយក្រែនឡើងវិញ៕

ប្រែសម្រួល៖ស៊ុនលី

To Top