ប្រធានាធិបតី អាហ្វ្រិកខាងត្បូង បញ្ជាក់ថា បានត្រៀមរៀបចំប្រទេសរួចរាល់ហើយ ក្នុងការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំក្រុមប្រទេស G20
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតី អាហ្រ្វិកខាងត្បូងលោក Cyril Ramaphosa បាននិយាយនៅមុនព្រឹត្តិការណ៍ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Johannesburg នៅក្នុងខេត្ត Gauteng នាខែវិច្ឆិកាថាអាហ្វ្រិកខាងត្បូង បានត្រៀមរៀបចំខ្លួនរួចរាល់ ក្នុងការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូល G20។
ទោះបីជាមានសុទិដ្ឋិនិយម របស់រដ្ឋាភិបាលក៏ដោយ កិច្ចប្រជុំកំពូល G20 នាពេលខាងមុខបានទាក់ទាញ ការរិះគន់ជុំវិញការបរាជ័យ នៃការផ្តល់សេវារបស់ខេត្ត Gauteng ។
គណបក្សប្រឆាំង និងក្រុមពលរដ្ឋ អះអាងថា រណ្តៅដី កង្វះទឹក ការដាច់ចរន្តអគ្គិសនី កាកសំណល់ដែលមិនបានប្រមូល បញ្ហាប្រព័ន្ធលូ និងហេដ្ឋារចនាសម្ព័ន្ធមិនល្អ អាចធ្វើឱ្យព្រឹត្តិការណ៍នេះ ជួបបញ្ហាជាមិនខាន ។ អ្នករិះគន់អះអាងថា ខេត្តនេះមិនទាន់បានត្រៀមខ្លួនគ្រប់គ្រាន់ដើម្បីធ្វើជាម្ចាស់ផ្ទះមេដឹកនាំពិភពលោកនៅឡើយទេ។
ថ្លែងកាលពីថ្ងៃព្រហស្បតិ៍នៅឯវេទិកា Global Gateway Forum របស់សហភាព អឺរ៉ុបនៅទីក្រុងប្រ៊ុសែល ដែលជាកិច្ចប្រជុំកំពូលកម្រិតខ្ពស់មួយ ដែលមានគោលបំណងលើកកម្ពស់ ការតភ្ជាប់ជាសកល ចំពេលមានការប្រឈម ផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចកើនឡើងនោះលោក Ramaphosa បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការវិនិយោគ នៅក្នុងទ្វីបអាហ្រ្វិក ដើម្បីផ្លាស់ប្តូរយ៉ាងពិតប្រាកដ ។
លោកបានបន្តថា ៖ ការវិនិយោគទាំងនេះមិនគួរជំនួសការ ពឹងផ្អែកមួយជាមួយ នឹងការវិនិយោគមួយទៀតនោះទេ។ពួកគេត្រូវតែផ្តល់ លទ្ធភាពឱ្យប្រទេស អាហ្វ្រិកនៅភាគខាងត្បូងសកលលោក បន្តដំណើរឆ្ពោះទៅរកការអភិវឌ្ឍន៍ដែលសមស្របនឹងកាលៈទេសៈ និងតម្រូវការ របស់ប្រជាជន។
គួរឲ្យដឹងដែរថាG20 រួមមានប្រទេសចំនួន១៩បូក រួមទាំងសហភាពអឺរ៉ុប និងសហភាពអាហ្រ្វិក ដែលតំណាងឱ្យប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍ និងកំពុងរីកចម្រើនធំជាងគេរបស់ពិភពលោក ។ ប្រធានាធិបតីអាហ្រ្វិកខាងត្បូងឆ្នាំ២០២៥ គឺជាលើកទីមួយហើយ ដែលកិច្ចប្រជុំកំពូលនេះ នឹងត្រូវបានធ្វើជាម្ចាស់ផ្ទះនៅលើទឹកដីអាហ្វ្រិក៕
ប្រែសម្រួល៖ស៊ុនលី
