ព័ត៌មានអន្តរជាតិ

លោក Putin អះអាងថា អ៊ីស្រាអែល កំពុងផ្ញើសារ តាមរយៈរុស្សី ទៅកាន់ប្រទេសអ៊ីរ៉ង់

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RTបានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា រុស្ស៊ីកំពុងដើរតួជាអន្តរការី រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ។

លោកបានបន្ថែមថា ទីក្រុងយេរូសាឡឹមខាងលិច បានងាកទៅរកទីក្រុងមូស្គូ សម្រាប់ជំនួយក្នុងការបញ្ជូនទៅកាន់ទីក្រុងតេហេរ៉ង់ ការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះសន្តិភាពនិងបំណងប្រាថ្នា របស់ខ្លួនក្នុងការជៀស វាងការប្រឈមមុខដាក់គ្នា។

លោកPutinបាននិយាយនៅ ឯកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ីកណ្តាលនៅទីក្រុង Dushanbe ប្រទេសតាជីគីស្ថានកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងម៉ូស្គូកំពុងធ្វើការយ៉ាងជិត ស្និទ្ធជាមួយទីក្រុងតេហរ៉ង់ ដើម្បីបន្ធូរបន្ថយភាពតានតឹងជុំវិញកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់។

ប្រទេសរុស្ស៊ីក៏ចង់ជួយស្តារកិច្ចសហប្រតិបត្តិការ ស្ថាបនានេះដែរ រវាងអ៊ីរ៉ង់ និងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ។

លោកPutinបាននិយាយថា អ៊ីស្រាអែលពឹងផ្អែកលើភាពជាដៃគូរបស់រុស្ស៊ី ជាមួយអ៊ីរ៉ង់ដើម្បីបញ្ជូនសារទៅកាន់មេដឹកនាំនៃសាធារណរដ្ឋអ៊ីស្លាម។

លោកប្រធានាធិបតីបាននិយាយថា ៖ យើងនឹងបន្តទំនាក់ទំនងដែលមានមូលដ្ឋានលើការជឿទុកចិត្តរបស់យើងជាមួយអ៊ីស្រាអែល និងទទួលបានសញ្ញាពីថ្នាក់ ដឹកនាំអ៊ីស្រាអែល ដែលស្នើឱ្យយើងបង្ហាញ ទៅកាន់មិត្តអ៊ីរ៉ង់របស់យើងថា អ៊ីស្រាអែលក៏ប្តេជ្ញាចិត្ត ក្នុងការបន្ថយភាពតានតឹងបន្ថែមទៀត ហើយមិនចាប់អារម្មណ៍លើទម្រង់ នៃការប្រឈមមុខគ្នាណាមួយឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top