ព័ត៌មានអន្តរជាតិ

អាមេរិកព្រមាន ក្រុមហ៊ុនអាកាសចរ ទាំងឡាយណា ដែលហោះកាត់ដែនដីរុស្សី

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ កាលពីថ្ងៃសុក្រថា រដ្ឋបាលរបស់ប្រធានាធិបតី អាមេរិក លោក Donald Trump បានស្នើហាមឃាត់ ក្រុមហ៊ុនអាកាសចរចិន មិនឱ្យហោះហើរលើប្រទេសរុស្ស៊ី តាមជើងហោះហើរទៅ និងមកពីសហរដ្ឋអាមេរិកឡើយ។
នាយកដ្ឋានដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក បាននិយាយថា ការប្រើប្រាស់ដែនអាកាសរុស្ស៊ី ផ្តល់ឱ្យក្រុមហ៊ុនអាកាសចរណ៍ចិន នូវការប្រកួតប្រជែង មិនយុត្តិធម៌នោះឡើយ។

ប្រទេសរុស្ស៊ីបានរារាំងក្រុមហ៊ុនអាកាសចរណ៍ លោកខាងលិចជាច្រើន ពីដែនអាកាសរបស់ខ្លួននៅឆ្នាំ ២០២២បន្ទាប់ពីប្រទេសលោកខាងលិច បានបិទជើងហោះហើររបស់ពួកគេ ចំពោះជើងហោះហើររុស្ស៊ី ចំពេលមានការកើនឡើងនៃជម្លោះអ៊ុយក្រែន ។
ការផ្លាស់ប្តូរនេះបានបង្ខំឱ្យក្រុមហ៊ុន អាកាសចរណ៍មិនមែនរុស្ស៊ី ប្តូរផ្លូវជុំវិញទឹកដីរុស្ស៊ី ដោយបន្ថែមទាំងពេលវេលា និងថ្លៃដើមដល់ជើងហោះហើរឆ្លងទ្វីប ។ យ៉ាង​ណា​មិញ ប្រទេស​ចិន​មិន​បាន​ប្រឈម​មុខ​នឹង​ការ​រឹត​បន្តឹង​បែប​នេះ​ទេ។

នៅក្នុងសំណើរបស់ខ្លួន នាយកដ្ឋានដឹកជញ្ជូន បានបញ្ជាក់ថា ស្ថានភាពនេះគឺ អយុត្តិធម៌ ហើយបានបណ្តាលឱ្យមាន ផលប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំងទៅលើក្រុមហ៊ុន អាកាសចរណ៍អាមេរិកទៀតផង ។ វាត្រូវបានគេរាយការណ៍ថាបានផ្តល់ ឱ្យក្រុមហ៊ុនអាកាសចរណ៍ចិនពីរថ្ងៃដើម្បីឆ្លើយតប ជាមួយនឹងការសម្រេចចិត្ត ចុងក្រោយដែលរំពឹងទុក នៅដើមខែវិច្ឆិកាកន្លងមក៕

ប្រែសម្រួល៖ស៊ុនលី

To Top