ព័ត៌មានជាតិ

ប្រកាសចូលកាន់មុខតំណែង អភិបាលរង ស្រុកក្រគរចំនួន ១ រូប

ពោធិ៍សាត់ ៖ លោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក ធាង សេង ពីនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត មកជាអភិបាលរង នៃគណៈអភិបាលស្រុកក្រគរ ។

ពិធីនេះត្រូវបានធ្វើឡើង នៅបរិវេណសាលាស្រុកក្រគរ ដោយបានការចូលរួមពី តំណាងសាលាដំបូងខេត្ត, នាយករង និងនាយិការរង រដ្ឋបាលសាលាខេត្ត, ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត, កងកម្លាំងប្រដាប់អាវុធទាំង៣, សមាជិក សមាជិកា ក្រុមប្រឹក្សាស្រុក, គណៈអភិបាលស្រុក, ក្រុមប្រឹក្សាឃុំ និងមន្ត្រីអ្នកមុខអ្នកការមួយចំនួនទៀត។

យោងប្រកាសលេខ ១១៧៩១ប្រក របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី ៣ ខែ តុលា ឆ្នាំ២០២៥ ត្រូវបានតែងតាំងលោក ធាង សេង ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ឱ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកក្រគរ ខេត្តពោធិ៍សាត់៕
ប្រភព&រូបភាព÷រដ្ឋបាលខេត្តពោធិ៍សាត់
ដោយ÷ហ៊ុន ធឿន(ដើមអម្ពិល)

To Top