ក្រោយភ្លៀងមេឃស្រឡះ ពិធីបើកការដ្ឋានកសាង អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ក្នុងតំបន់អភិវឌ្ឍន៍9NG

ភ្នំពេញ ៖ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២នេះ ក្រុមហ៊ុន 9NG ដែលមានលោកឧកញ៉ា ស្រី សុធា ជាអគ្គនាយកនោះ បានដឹកនាំក្រុមគ្រួសារ រួមទាំងក្រុមការងារ គ្រប់ជាន់ថ្នាក់ ធ្វើពិធីបើកការដ្ឋានកសាងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់អភិវឌ្ឍន៍9NG ។

ដោយកន្លងមកក្រុមហ៊ុន បានយកចិត្តទុកដាក់យ៉ាងខ្ពស់បំផុត ចាប់ដៃគ្នាជាមួយរាជរដ្ឋាភិបាល កម្ពុជា ក្នុងការអភិវឌ្ឍន៍នៅតំបន់នេះ អស់រយៈពេលជិត ២០ឆ្នាំមកហើយនោះ និងបានបង្កើតឱកាសការងារជាច្រើន ដល់ពលរដ្ឋខ្មែរជាច្រើនរូប មកបំពេញការងារនៅតំបន់9NGនេះ ។ ដោយមកដល់ឆ្នាំ២០២៥ នេះក្រុមហ៊ុននៅតែបន្តការអភិវឌ្ឍន៍ឥតឈប់ឈរ និង តែងតែព្យាយាមរកដំណោះស្រាយបញ្ហាផ្សេងៗជូនអតិថិជន និងពលរដ្ធអោយលឿនបំផុត តាមដែលអាចធ្វើទៅបាន ៕











