ព័ត៌មានជាតិ

សម្ថកិច្ចខេត្តត្បូងឃ្មុំ បង្ក្រាបករណីផ្ដល់កម្ចីខុសច្បាប់ នៅស្រុកពញាក្រែក

កម្លាំងនគរបាលខេត្តត្បូងឃ្មុំ សហការជាមួយអាជ្ញាធរពាក់ព័ន្ធ បានបើកប្រតិបត្តិការបង្ក្រាបករណី ផ្ដល់កម្ចីខុសច្បាប់នៅឃុំក្រែក ស្រុកពញាក្រែក បន្ទាប់ពីមានព័ត៌មានថា ក្រុមរកស៊ីចងការប្រាក់ថ្លៃកប់ពពក បានយករូបថតកូនបំណុលទៅបិទ តាមទីសាធារណៈ ដោយចោទថាជា “ជនឆបោកជំពាក់លុយអត់សង” កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥កន្លងទៅនេះ ។

ប្រតិបត្តិការនេះធ្វើឡើងតាមបទបញ្ជា របស់អគ្គស្នងការនគរបាលជាតិ និងយោងតាមសេចក្ដីថ្លែងការណ៍រួម ស្ដីពីការចាត់វិធានការចំពោះការផ្ដល់កម្ចីខុសច្បាប់។

ជាលទ្ធផល៖
-ឃាត់ខ្លួនជនសង្ស័យ (ម្ចាស់បំណុល និងបុគ្គលិក) សរុបចំនួន ១០នាក់។
-រកឃើញកូនបំណុលចំនួន ០៣នាក់ ដែលរងគ្រោះដោយការបិទផ្សាយរូបថត។
-មូលហេតុចោទប្រកាន់គឺ៖ គ្មានអាជ្ញាបណ្ណ ផ្ដល់កម្ចីត្រឹមត្រូវ។
-សមត្ថកិច្ចបានដកហូត និងរក្សាទុកវត្ថុតាងមួយចំនួន ព្រមទាំងកំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់។
ដោយ៖ សុធន/ត្បូងឃ្មុំ/ដើមអម្ពិល/
ប្រភពរូបភាព៖ការិយាល័យផ្សព្វផ្សាយអប់រំ ខេត្តត្បូងឃ្មុំ

To Top