ព្រឹទ្ធសភា ទទួលបានពាក្យបណ្តឹង ចំនួន២០

ភ្នំពេញ ៖ ក្នុងអំឡុងពេលបីខែនៃចន្លោះសម័យប្រជុំលើកទី៣ និងលើកទី៤ ព្រឹទ្ធសភានីតិកាលទី៥ ចាប់ពីថ្ងៃទី៧ ខែកក្កដា ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥មកនេះ ព្រឹទ្ធសភាបានទទួលពាក្យបណ្តឹងចំនួន២០បណ្ដឹង ។
ក្នុងនោះបានបញ្ជូនទៅក្រសួង ស្ថាប័ន អាជ្ញាធរ ពាក់ព័ន្ធ និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនចំនួន១២បណ្តឹង ដើម្បីមុខការ តម្កល់ទុក មិនចាត់ការចំនួន១បណ្ដឹង , កំពុងពិនិត្យសិក្សាចំនួន៩បណ្ដឹង ។ ទន្ទឹមនឹងនេះក៏បនាទទួលលិខិតឆ្លើយតបការដោះស្រាយពីស្ថាប័នពាក់ព័ន្ធចំនួន៦បណ្ដឹង , ផ្តល់ព័ត៌មានទៅម្ចាស់បណ្ដឹងចំនួន២០បណ្ដឹង រម្លឹកនិងជំរុញការដោះស្រាយពាក្យបណ្តឹងចំនួន៧បណ្ដឹង និងទទួលឯកសារពីក្រសួង ស្ថាប័នពាក់ព័ន្ធ ចម្លងជូនមកគណៈកម្មការនានារបស់ព្រឹទ្ធសភាចំនួន៣៣បណ្ដឹង៕
