រដ្ឋបាលស្រុកគីរីវង់ បានរៀបចំពិធីជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A សម្រាប់ឆ្នាំសិក្សារ ២០២៤ – ២០២៥

ខេត្តតាកែវ ៖ រដ្ឋបាលស្រុកគីរីវង់ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ បានរៀបចំពិធីជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A សម្រាប់ឆ្នាំសិក្សារ ២០២៤ – ២០២៥ ក្រោមអធិបតីភាព ឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកគីរីវង់ តំណាងដ៏ខ្ពង់ខ្ពស់ លោក សុខ សូកាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគីរីវង់ ។

ដោយមានការអញ្ចើញចូលរួម ពី ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយករដ្ឋបាលស្រុក ការិយាល័យអប់រំ និងកីឡាស្រុក នាយក នាយិការវិទ្យាល័យ គ្រូទទួលបន្ទុកថ្នាក់ អាណាព្យាបាលសិស្ស ។

សិស្សនិទ្ទេស A សម្រាប់ឆ្នាំសិក្សារ ២០២៤ – ២០២៥ មានចំនួន ១០នាក់ ស្រី ២នាក់
- សិស្សនិទ្ទេស A មកពីវិទ្យាល័យសុខអានទន្លាប់ ចំនួន ៦នាក់
- សិស្សនិទ្ទេស A មកពីវិទ្យាល័យសុខអានសុបិណ្ឌ ចំនួន ២នាក់
- សិស្សនិទ្ទេស A មកពីវិទ្យាល័យគីរីវង់ ចំនួន ២នាក់
សិស្សនិទ្ទេស A ម្នាក់ៗទទួលបាន បណ្ណសរសើរមួយ និងថវិការចំនួន ១.០០០.០០០៛ ( មួយលានរៀល ) ជាការឧបត្ថម្ភរបស់ លោក សុខ សូកាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគីរីវង់ ។











ដោយ : យុទ្ធា /ភ្នំពេញ /ដើមអម្ពិល
ប្រភព រូបភាព : រដ្ឋាបាលស្រុកគីរីវងើ
