ព័ត៌មានអន្តរជាតិ

បាញ់ប្រហារគ្នា នៅសាលារៀនឥស្លាម នៅខេត្ត ប៉ាតានី ប្រទេសថៃ បណ្តាលឱ្យស្លាប់ប៉ូលីសម្នាក់ និងក្រុមបះបោរម្នាក់

បរទេស៖ មន្ត្រីរបស់ថៃម្នាក់ និងជនសកម្ម ប្រយុទ្ធម្នាក់ទៀត ត្រូវបានបាញ់សម្លាប់ អំឡុងពេលមានការប៉ះទង្គិចគ្នា ដោយប្រដាប់អាវុធ នៅសាលាអ៊ីស្លាមមួយក្នុងស្រុក Sai Buri នៃខេត្ត ប៉ាតានី កាលពីរសៀលថ្ងៃពុធ ទី១៥ ខែតុលា។

យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា កាលពីម៉ោងប្រហែល ៣ រសៀល គឺក្រុមសន្តិសុខរួមមួយបាន បើកការវាយឆ្មក់ដើម្បីស្វែងរកនៅទីតាំងសាលាបង្រៀន សាសនាអ៊ីស្លាម នៅ Sai Buri បន្ទាប់ពីទទួលបានរបាយការណ៍ ស៊ើបការណ៍ថា ផ្នែកមួយនៃបរិវេណនេះ ត្រូវបានគេប្រើប្រាស់ជាកន្លែងហ្វឹកហាត់ កាយសម្បទា និងជាកន្លែងលាក់ខ្លួនសម្រាប់ពួកបះបោរ។

ចំណែកថា នៅខេត្ត ណារ៉ាធីវ៉ាត់ វិញ នៅព្រឹកថ្ងៃទី១៦ខែតុលានេះ ក៏មានហេតុការណ៍ផ្ទុះគ្រាប់បែកផងដែរ នៅជិតនឹងប៉ុស្តិ៍ប៉ូលិស Yi-ngo ដែលការផ្ទុះនេះបានបណ្តាលឱ្យមន្ត្រីប៉ូលិសបីនាក់ និងជនស៊ីវិល៦នាក់រងរបួស ដោយជនរងគ្រោះ៤នាក់រងរបួសធ្ងន់ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top