សុន្ទរកថា គន្លឹះរបស់ប្រធានរដ្ឋចិន លោកXi Jinping ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ ថ្នាក់ដឹកនាំសកល ស្តីពីស្ត្រីទទួលបានការវាយតម្លៃ យ៉ាងខ្ពស់ពីឥស្សរជនចិន និងបរទេស

ថ្ងៃទី ១៣ ខែតុលា ប្រធានរដ្ឋចិនលោកXiJinping បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំ ថ្នាក់ដឹកនាំសកលស្តីពីស្ត្រី និងថ្លែងសុន្ទរកថាគន្លឹះ ដោយលើកឡើង ពីគំនិតផ្តួចផ្តើមថ្មី និងវិធានការថ្មីសម្រាប់ផ្តល់ការគាំទ្រ ដល់ការអភិវឌ្ឍកិច្ចការស្ត្រីជាសកល ។ អ្នកនយោបាយសំខាន់ៗ អ្នកទទួលខុសត្រូវ នៃអង្គការអន្តរជាតិ និងឥស្សរជនមជ្ឈដ្ឋានការងារស្ត្រីចិន និងបរទេសដែលចូលរួមកិច្ចប្រជុំបានលើកឡើងថា សុន្ទរកថា របស់ប្រធានរដ្ឋចិន លោកXi Jinping បានបង្ហាញពីបំណងរួមរបស់ប្រជាជន នៃបណ្តាប្រទេសនានា ដែលស្វែងរកសមភាពយេនឌ័រ ការអភិវឌ្ឍ ដោយគ្រប់ជ្រុងជ្រោយ របស់ស្ត្រី និងការរួមគ្នាកសាងពិភពលោក ដែលប្រកបដោយសន្តិភាព សន្តិសុខ វិបុលភាព ភាពរីកចម្រើន និងភាពល្អបវរ ដែលបានបំពេញបន្ថែមកម្លាំងចលករដ៏ខ្លាំងក្លា សម្រាប់ការអភិវឌ្ឍកិច្ចការស្ត្រីជាសកល ៕
