ក្រុមការងារ សម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ លើការងារដោះមីនមនុស្សធម៌ នៃប្រទេសទាំងពីរ បានរៀបចំកិច្ចប្រជុំលើកទី៣ តាមប្រព័ន្ធ VTC

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ លើការងារដោះមីនមនុស្សធម៌នៃប្រទេសទាំងពីរ បានរៀបចំកិច្ចប្រជុំលើកទី៣ តាមប្រព័ន្ធ VTC ដើម្បីបន្តពិភាក្សាលើខ្លឹមសារ ដែលនៅសេសសល់មួយចំនួន នៃសេចក្ដីព្រាងនិយាមនីតិវិធីប្រតិបត្តិ (SOP) របស់ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) បន្ទាប់ពីកិច្ចប្រជុំលើកទី២ របស់ក្រុមការងារ JCTF កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥។

និយាមនីតិវិធីប្រតិបត្តិ (SOP)នេះ ត្រូវបានរៀបចំ និងតាក់តែង ឡើងយ៉ាងម៉ត់ចត់ ជាមួយស្មារតីគោរពតាមគោលការណ៍ ការពារអធិបតេយ្យ និងបូរណភាពទឹកដីដោយម៉ឺងម៉ាត់ ព្រមទាំងឈរលើស្មារតីគោរពគ្នាទៅវិញទៅមក ក្នុងនាមប្រទេសជិតខាង ៕
