ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីលួចគាស់ទ្វារ បង្អួចទម្លុះ​ចូលលួច យកទ្រព្យសម្បត្តិ

ពោធិ៍សាត់ : នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង៧ និង០០នាទី ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាល ខេត្តពោធិ៍សាត់ កម្លាំងអធិការដ្ឋាន នគរបាលស្រុកកណ្តៀង ក្រោយពីបានទទួលពាក្យបណ្តឹង ពីជនរងគ្រោះថា មានជនសង្ស័យ បាននាំគ្នាធ្វើសកម្មភាពគាស់ទ្វារ បង្អួចទម្លុះចូលលួចយកទ្រព្យសម្បត្តិ របស់ជនរងគ្រោះ ក៏បានចុះធ្វើការស្រាវជ្រាវរកមុខសញ្ញាភ្លាមៗ ហើយក៏ឈាន ដល់ការឃាត់ខ្លួនជនសង្ស័យ០២នាក់ ដែលមានលំនៅដ្ឋានជាប់របងខាងក្រោយផ្ទះ របស់ជនរងគ្រោះនៅភូមិដងរុង ឃុំកោះជុំ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

ជនសង្ស័យទាំង០២នាក់មានឈ្មោះដូចខាងក្រោម:
០១-ឈ្មោះ អាន ចាន់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិវត្តពោធិ៍០២ ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
០២-ឈ្មោះ អុឹម គារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិដងរុង ឃុំកោះជុំ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ តាមចម្លើយសារភាព ជនសង្ស័យពិតជាបានធ្វើសកម្មភាពប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យខាងលើ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្តៀង ដើម្បីបំពេញបែបបទតាមនីតិវិធី រីឯវត្ថុតាងបានប្រគល់ ជូនជនរងគ្រោះវិញហើយ ។
អត្ថបទនេះ÷ស្នងការខេត្តពោធិ៍សាត់

ខេម៉ា | ដើមអម្ពិល

To Top