បទវិភាគ ៖ ការអនុវត្ត“ ផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៤” បញ្ចប់យ៉ាងគាប់ប្រសើរ សេដ្ឋកិច្ចចិននឹងសម្រេចបាន នូវសមិទ្ធផលកាន់តែធំធេង ឥតឈប់ឈរ

កិច្ចប្រជុំពេញអង្គលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី២០ នឹងបើកធ្វើនៅក្រុងប៉េកាំង ពីថ្ងៃទី២០ដល់ថ្ងៃទី២៣ខែតុលា ខាងមុខនេះ ដើម្បីពិភាក្សានិងអនុម័តលើ 《សំណើរបស់គណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន អំពីការតាក់តែងផែនការ អភិវឌ្ឍន៍ជាតិទី១៥ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គម》 ។ ប្រវត្តិសាស្ត្រវិវឌ្ឍរីកចម្រើនទៅមុខជាបន្តបន្ទាប់ ដំណាក់កាលនីមួយៗ សុទ្ធតែមានភារកិច្ចខុសៗគ្នា រីឯភារកិច្ចដ៏សំខាន់បំផុតក្នុងអំឡុងពេលអនុវត្ត “ផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥” គឺអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី ។
តាំងពីឈានចូលយុគសម័យថ្មីមក បក្សកុម្មុយនីស្តចិន បានបូកសរុបយ៉ាងស៊ីជម្រៅ នូវបទពិសោធនិងមេរៀន នៃការអភិវឌ្ឍទាំងជាតិនិងអន្តរជាតិ ក៏ដូចជានិន្នាការ អភិវឌ្ឍន៍ជាទូទៅ ដោយលើកឡើង ទស្សនៈអភិវឌ្ឍន៍ថ្មី ស្តីពីការច្នៃប្រឌិតថ្មី ភាពស៊ីសង្វាក់គ្នា ភាពបៃតងភាព បើកទូលាយ និង ការចែករំលែកជាមួយគ្នា ដែលឆ្លើយដោយវិទ្យាសាស្ត្រនូវបញ្ហាទ្រឹស្តីនិងជាក់ស្តែងមួយចំនួនដែលការអភិវឌ្ឍរបស់ចិនត្រូវប្រឈម ។ ពីឆ្នាំ២០១២ដល់ឆ្នាំ២០២៤ តម្លៃផលិតផល ក្នុងស្រុកសរុបរបស់ចិន (GDP) បានកើនឡើងពី៥៤ទ្រីលានយាន់ប្រាក់ចិន ដល់ជិត១៣៥ទ្រីលានយាន់ ប្រាក់ចិន គិតជាមធ្យម ក្នុងមួយឆ្នាំបានកើនឡើង៦ភាគរយដែលស្មើ នឹងជិតពីរដងនៃល្បឿនកំណើន គិតជាមធ្យមក្នុងមួយឆ្នាំ នៃសេដ្ឋកិច្ចពិភពលោក ។ អង្គការមូលនិធិរូបិយ វត្ថុអន្តរជាតិ បានប្រកាស របាយការណ៍កាលពីខែវិចិ្ឆកាឆ្នាំ២០២៤ថា សេដ្ឋកិច្ចចិនកំពុងផ្លាស់ប្តូរ ទៅកាន់រូបមន្តកំណើន ដែលប្រកបដោយ គុណភាពកាន់តែខ្ពស់កាន់ តែមានតុល្យភាពនិងកាន់តែមាននិរន្តរភាព ។
សមត្ថភាពច្នៃប្រឌិតថ្មី ជំរុញឱ្យ កម្លាំងប្រកួតប្រជែង ជាស្នូលរបស់ប្រទេសជាតិត្រូវលើកកម្ពស់ជាបន្តបន្ទាប់ ។ ចំណាត់ថ្នាក់របស់ចិន ក្នុងសន្ទស្សន៍ ច្នៃប្រឌិតថ្មី សកលបានកើនឡើង ពីលេខរៀងទី៣៤នៅឆ្នាំ២០១២ដល់លេខរៀងទី១០នៅឆ្នាំ២០២៥ ដែលបានក្លាយជា អង្គភាពសេដ្ឋកិច្ចមួយ ដែលកម្លាំងច្នៃប្រឌិតថ្មី ត្រូវលើកកម្ពស់ ឆាប់បំផុត ក្នុងរយៈពេលជាង១០ឆ្នាំកន្លងទៅនេះ ។ ការសុំប៉ាតង់លើមូលដ្ឋាន សន្ធិសញ្ញាសហប្រតិបត្តិការ ខាងប៉ាតង់ របស់ចិននៅឆ្នាំ២០២៤បានឡើងដល់ចំនួន៧ម៉ឺន១៦០ ដែលច្រើនជាងសហរដ្ឋអាមេរិក ដែលកាន់លំដាប់ថ្នាក់ទីពីរ និងជប៉ុនដែលកាន់លំដាប់ ថ្នាក់ទីបីចំនួន៣០ភាគរយនិង៤៥ភាគរយ ដោយឡែកពីគ្នា ។
ភាពបៃតង ជាលក្ខណៈពិសេស នៃការអភិវឌ្ឍសេដ្ឋកិច្ចចិនប្រកប ដោយគុណភាពខ្ពស់ក្នុងយុគសម័យថ្មី ។ ចិនបានរៀបចំចាត់ចែង ការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ និង ការការពារប្រកប ដោយកម្រិតខ្ពស់ ប្រកាន់ខ្ជាប់យ៉ាងមុតមាំមិនងាករេ នូវការដើរតាមផ្លូវអភិវឌ្ឍន៍ ប្រកបដោយគុណភាព ខ្ពស់ដែលតម្កល់ទុកអេកូឡូស៊ីជាអាទិភាព សន្សំសំចៃ ថាមពលមានភាពបៃតង និងកាបូនទាប អនុវត្តយ៉ាងស៊ីជម្រៅ នូវទស្សនៈស្តីពីទឹកថ្លានិងភ្នំបៃតង គឺជាភ្នំមាសភ្នំប្រាក់ ដើម្បីពន្លឿន ការធ្វើបរិវត្តកម្មបៃតង ដោយគ្រប់ជ្រុងជ្រោយ នៃសង្គមនិងសេដ្ឋកិច្ច ។ តាមសន្ទស្សន៍ធ្វើបរិវត្តកម្ម ថាមពលដែលវេទិកា សេដ្ឋកិច្ចពិភពលោក បានប្រកាសកាលពីខែមិថុនាឆ្នាំ២០២៥បង្ហាញឱ្យដឹងថា បើប្រៀបធៀបនឹងឆ្នាំ២០២០ ចំណាត់ថ្នាក់របស់ចិនកើនឡើង ពីលេខរៀងទី៧៨ដល់លេខរៀងទី១២ ។
ការច្នៃប្រឌិតថ្មី ខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងភាគលាភធនធាន មនុស្សបង្កប់នូវកាលានុវត្តភាពយ៉ាងខ្លាំង ។ នៅឆ្នាំ២០២៤ ថវិកាសម្រាប់ការ សិក្សាស្រាវជ្រាវ និង អភិវឌ្ឍ របស់ចិនមានចំនួន លើសពី៣,៦ទ្រីលានយាន់ប្រាក់ចិន ដែលមានទំហំវិនិយោគជិត កម្រិតជាមធ្យម នៃរដ្ឋសមាជិក នៃអង្គការសហប្រតិបត្តិការ ខាងសេដ្ឋកិច្ច ហើយចំនួននិក្ខេបបទកម្រិតខ្ពស់ ដែលចេញផ្សាយលើទស្សនាវដ្តីអន្តរជាតិ និងចំនួនប៉ាតង់តក្កកម្ម សុទ្ធតែកាន់លំដាប់ ទីមួយលើពិភពលោក ។ ការច្នៃប្រឌិតថ្មីខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាពន្លឿនការរួមបញ្ចូលគ្នា ជាមួយការច្នៃប្រឌិតថ្មីខាងឧស្សាហកម្ម សមិទ្ធផលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឈានមុខត្រូវ បានប្រែទៅជាកម្លាំងផលិតកម្មគុណភាពថ្មី ឥតឈប់ឈរ ។ ចំនួនធនធានមនុស្ស ខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាន់ខ្ពស់របស់ចិន កាន់លំដាប់ថ្នាក់ឈានមុខ លើទូទាំងពិភពលោក ដែលនឹងផ្តល់កម្លាំង ចលករដ៏ខ្លាំងក្លា ចំពោះការ ច្នៃប្រឌិតថ្មីខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការធ្វើឱ្យប្រសើរឡើងនៃឧស្សាហកម្ម ។
ចាប់ពីការអនុវត្ត“ផែនការ អភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៤”មក ផលិតផល ក្នុងស្រុកសរុបរបស់ចិន(GDP)បានលើសពី១១០ទ្រីលានយាន់ប្រាក់ចិន ១២០ទ្រីលានយាន់ប្រាក់ចិន និង១៣០ទ្រីលានយាន់ប្រាក់ចិន ជាបន្តបន្ទាប់ ហើយនៅឆ្នាំ២០២៥ បរិមាណសេដ្ឋកិច្ច សរុបរបស់ចិន ត្រូវបានរំពឹងថា នឹងឈានដល់ ១៤០ទ្រីលានយាន់ប្រាក់ចិន ដែលបានផ្តល់ចរន្តកក់ក្តៅ សម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក ។ សេដ្ឋកិច្ចចិន មិនត្រឹមតែសម្រេច បាននូវកំណើន ជាលំដាប់លើមូលដ្ឋាន លក្ខខណ្ឌរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងក៏បំពេញបន្ថែមកម្លាំង ចលករថ្មីនិង ទស្សនៈថ្មី សម្រាប់សេដ្ឋកិច្ច ពិភពលោកជាបន្តបន្ទាប់ផងដែរ ។ សេដ្ឋកិច្ចចិន បានក្លាយជា “នាវាផ្ទុកយន្តហោះខាងសេដ្ឋកិច្ច” លើពិភពលោករួចហើយ ហើយនឹងបន្តដើរតួនាទីជា “ម៉ាស៊ីនបញ្ឆេះ” និង “យុថ្កាលំនឹង”ជាដើម នៃសេដ្ឋកិច្ចសកលតទៅទៀត ៕
